ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី ៖ អ៊ុយក្រែន កំពុងគម្រាមកំហែង ប៉ូឡូញ បញ្ហាគ្រាប់ធញ្ញជាតិ

ប្រភព ៖ AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ សហភាពអឺរ៉ុប លោក Szymon Szynkowski vel Sek បានលើកឡើង កាលពីថ្ងៃសុក្រថា យុទ្ធសាស្ត្រ ដាក់សម្ពាធ របស់អ៊ុយក្រែន លើការហាមឃាត់ របស់ប្រទេសប៉ូឡូញ លើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ តាមរយៈទឹកដីរបស់ខ្លួន នឹងមិនដំណើរការនោះឡើយ។

ប្រភពដដែលបានបន្តទៀតថា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ សហភាពអឺរ៉ុប លោក Szymon Szynkowski vel Sek បានចេញសេចក្តីថ្លែងការណ៍ ដោយការឆ្លើយតបទៅ នឹងការគំរាមកំហែងរបស់ទីក្រុងគៀវ ក្នុងការយកបញ្ហានេះ ទៅអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ។

តាមរយៈការលើកឡើង របស់មន្ត្រីអ្នកការទូតកំពូលរូបនេះ បានបង្ហាញថា រដ្ឋាភិបាលទីក្រុង Warsaw នឹងមិនចាប់អារម្មណ៍ ចំពោះទង្វើបែបនេះទេ ព្រោះការការពារកសិករ និងពលរដ្ឋប៉ូឡូញ គឺជាអាទិភាពចម្បង សម្រាប់រដ្ឋាភិបាល។

លោក​បាន​បន្ត​ថា​៖រូបភាពនេះ​ ជា​ការ​គំរាម​កំហែង ហើយ​នេះ​ជា​ធាតុ​មួយ​ទៀត ​នៃ​សម្ពាធ​ពី​ភាគី​អ៊ុយក្រែនដែលធាតុទាំងនេះ ជួនកាលហួសពីព្រំដែន ជាក់លាក់នៃរបៀបធ្វើការទូជាយូរណាស់ មកហើយរបស់អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top