ព័ត៌មានអន្តរជាតិ

ឥណ្ឌា ចាប់ផ្តើមរៀបចំរឹតបន្តឹងលើផ្នែកសន្តិសុខ ខណៈខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលក្រុម G20

រូបភាពពី៖​ XINHUA

ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា នៅរដ្ឋធានីញ៉ូដេលីរបស់ប្រទេសឥណ្ឌា បានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមG20 នាពេលខាងមុខនៅចុងសប្តាហ៍នេះ ដែលនឹងបានធ្វើការរៀបចំសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ។

ក្រុមមន្ត្រីបានឲ្យដឹងថា ការរឹតបន្តឹង និងបទប្បញ្ញត្តិចរាចរណ៍ចូលជាធរមាននៅក្នុងទីក្រុងញ៉ូដេលី កាលព្រឹកថ្ងៃសុក្រ ហើយនឹងបន្តរហូតដល់ព្រឹកថ្ងៃចន្ទ ។

មានការហាមប្រាមដល់ពលរដ្ឋមិនឱ្យចូលទៅទស្សនានៅច្រកទ្វាររបស់ប្រទេសឥណ្ឌា និងផ្លូវ Kartavya សម្រាប់ការដើរ ជិះកង់ ឬជ្រើសរើសធ្វើអ្វីមួយនៅក្នុងអំឡុងពេលនេះ ។

មន្ត្រីនគរបាលដែលដាក់ពង្រាយនៅទូទាំងទីក្រុង បានដាក់របាំងនៅតាមដងផ្លូវ ហើយត្រូវបានគេមើលឃើពីការត្រួតពិនិត្យយានយន្ត ក្រៅពីការរឹតបន្តឹងលើផ្លូវដែលបានកំណត់ នៅកន្លែងមួយចំនួន ប៉ូលិសបានបញ្ឈប់រថយន្ត និងបានជំរុញឲ្យអ្នកបើកបរវិលត្រឡប់ទៅក្រោយវិញ ។

ការរឹតបន្តឹងចរាចរណ៍ដ៏តឹងរ៉ឹងត្រូវបានដាក់ឱ្យដំណើរការ ដើម្បីធានាបាននូវកិច្ចប្រជុំកំពូលក្រុម G20 ដោយរលូននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប៉ូលិស និងបុគ្គលិកសន្តិសុខប្រមាណជាង១០០.០០០នាក់ត្រូវបានគេរំពឹងថា នឹងដើរល្បាតតាមដងផ្លូវ ហើយភ្នាក់ងារសន្តិសុខទាំងនោះរួមមាន យន្តហោះចម្បាំង កាមេរ៉ាដែលមានមូលដ្ឋានលើ AI កម្រិតខ្ពស់ យន្តហោះគ្មានមនុស្សបើក ឧបករណ៍រារាំង និងសត្វសុនខរបស់ក្រុម sniffer ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top