ហាណូយ៖ កាលពីថ្ងៃអាទិត្យ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងដោយទទូចយ៉ាងដូច្នេះថា លោកមិនចង់ “គ្រប់គ្រង” ប្រទេសចិន ទេ ខណៈដែលមហាអំណាចទាំង២ ប្រឈមមុខនឹងការបែកបាក់កាន់ តែខ្លាំងលើផ្នែកពាណិជ្ជកម្ម សន្តិសុខ និងសិទ្ធិ ។
លោក បៃដិន បានថ្លែងថា លោកបានជួបជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន នៅក្នុងកិច្ចប្រជុំកំពូលក្រុម G20 ក្នុងទីក្រុង ញ៉ូដេលី ជាកិច្ចប្រជុំដែលសេតវិមាន មិនបានប្រកាស និងពិភាក្សាអំពី “ស្ថិរភាព” នោះទេ ។
លោក បៃដិន បានប្រាប់ដល់អ្នកយកព័ត៌មានថា “ក្រុមរបស់ខ្ញុំ បុគ្គលិករបស់ខ្ញុំនៅតែជួប ជាមួយប្រជាជនរបស់ប្រធានាធិបតី ហ្ស៊ី និងគណៈរដ្ឋមន្ត្រីរបស់គាត់ដដែល” ។ ៗខ្ញុំបានជួបជាមួយមនុស្សទី២របស់គាត់ នៅក្នុងប្រទេសឥណ្ឌាថ្ងៃនេះ” ។
លោកបានថ្លែងទៀតថា “យើងបានជជែកគ្នាអំពីស្ថិរភាព” និងអឌ្ឍគោលខាងត្បូង ។ “វាមិនមែនជាការប្រឈមមុខគ្នាទាល់តែសោះ” ។
លោកប្រធានាធិបតី បានបង្ហាញពីការជួបគ្នា នៅទីក្រុងហាណូយ ដែលកាលពីមុនថ្ងៃ ដែលលោកបាន យល់ព្រមលើកិច្ចព្រមព្រៀង ដើម្បីពង្រឹងទំនាក់ទំនង ជាមួយនឹង វៀតណាម ខណៈដែលក្រុងវ៉ាស៊ីនតោនសម្លឹង មើលពីការពង្រឹងបណ្តាញ សម្ព័ន្ធមិត្តរបស់ខ្លួន នៅជុំវិញតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីប្រឈមមុខនឹងការកើន ឡើងនៃឥទ្ធិពលរបស់ក្រុងប៉េកាំង ។
គួរបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង កំពុងតែឈានមុខគេលើបញ្ហាសកលជាច្រើន ហើយលោក បៃដិន បានចោទប្រកាន់ប្រទេសចិន ថា កំពុងតែព្យាយាមធ្វើឲ្យខូចសណ្តាប់ធ្នាប់ អន្តរជាតិដែលធ្វើអ្វីទៅ តាមឆន្ទៈរបស់ខ្លួនប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា