ព័ត៌មានជាតិ

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ប្រារព្ធពិធីបុណ្យជាតិ និងរម្លឹកខួបលើកទី៧៥ នៃកងទ័ពជាតិកូរ៉េ

ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានប្រារព្ធពិធីបុណ្យជាតិនិងរម្លឹកខួបលើកទី៧៥ នៃកងទ័ពជាតិកូរ៉េ នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ។

ក្នុងពិធីនេះ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយគ្នានេះ ក៏វត្តមានអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមានលោក បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ មន្ត្រីអង្គទូតនានា ភាគីពាក់ព័ន្ធក្នុងវិស័យឯកជន និងប្រជាជនកូរ៉េប្រមាណជាង 300 នាក់បានចូលរួម។

នៅក្នុងសុន្ទរកថាស្វាគមន៍ លោក ឯកអគ្គរដ្ឋទូត PARK Jung-Wook បានថ្លែងអបអរសាទរ ចំពោះការចាប់ដំណើរការនីតិកាលទី៧ នៃរដ្ឋសភា និងរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ លោកបានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងសកម្ម រវាងប្រទេសទាំងពីរ រួមមានកិច្ចពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រារព្ធឡើង នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជា របស់ប្រធានរដ្ឋសភាកូរ៉េ លោក KIM Jin-Pyo ក្នុងខែកញ្ញានេះ។

លើសពីនេះ លោកឯកអគ្គរដ្ឋទូត PARK Jung-Wook បានធ្វើការវាយតម្លៃខ្ពស់ លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកូរ៉េ និងកម្ពុជាលើវិស័យផ្សេងៗជាច្រើន ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ អភិវឌ្ឍន៍ ការពារជាតិ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន ហើយលោកបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។

កម្មវិធីនៅឆ្នាំនេះ មានការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយ ស្ដីពីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដែលទាក់ទាញចំណាប់អារម្មណ៍ អ្នកចូលរួមយ៉ាងខ្លាំង។ វីដេអូផ្សព្វផ្សាយបញ្ជាក់ថា ពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ ការផ្លាស់ប្តូរដ៏អស្ចារ្យនៃពិភពលោក ឆ្ពោះទៅកាន់អនាគត កាន់តែប្រសើរ ដោយធ្វើការណែនាំ ស្ដីពីការបើកចំហអនាគតប្រកបដោយនិរន្តរភាព ដោយស្វែងរកដំណោះស្រាយ ចំពោះបញ្ហាទូទៅ ដែលកំពុងប្រឈមមុខនឹងមនុស្សជាតិដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត។ វីដេអូផ្សព្វផ្សាយ បានសង្កត់ធ្ងន់ថា ទីក្រុងប៊ូសាន គឺជាទីតាំងដ៏ល្អបំផុត សមស្របក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ពិព័រណ៍ពិភពលោកឆ្នាំ២០៣០ អាស្រ័យដោយកត្តា សក្ដានុពលភាពមួយចំនួនដូចជា ការដឹកជញ្ជូនឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ប្រពៃណីនិងសម័យទំនើប ព្រមទាំងបទពិសោធន៍ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្សព្វផ្សាយ អំពីពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដោយរួមមានការជូននូវវត្ថុអនុស្សាវរីយ៍ ពិព័រណ៌ពិភពលោកប៊ូសានឆ្នាំ២០៣០ ដល់អ្នកចូលរួមទាំងអស់ ហើយក៏បានបើកស្តង់ផ្សព្វផ្សាយ រំលឹកខួបអនុស្សាវរីយ៍ នៃកងទ័ពជាតិកូរ៉េផងដែរ៕

The National Day & 75th Armed Forces Day Reception of the Republic of Korea was held on the evening of Friday, September 22, 2023 at the Raffles Hotel Le Royal in Phnom Penh.

The National Day & 75th Armed Forces Day Reception, hosted by the Embassy of the Republic of Korea in Phnom Penh, was attended by more than 300  participants including members of the Diplomatic Corps, government officials, and members of the Korean community in Cambodia.

In his Opening Remarks, Ambassador Park Jung-wook of the Republic of Korea offered his congratulations on the launch of the new Government and the 7th legislature of the National Assembly of the Kingdom of Cambodia. He expressed satisfaction at the continuing high-level interaction between the Leaders of the two countries, including the recent bilateral meeting between President Yoon Suk Yeol and Prime Minister Samdech Moha Borvor Thipadei Hun Manet on the occasion of the ASEAN Summit in Jakarta, Indonesia as well as the official visit of the Speaker of the National Assembly of the Republic of Korea to Phnom Penh in September. He commended the remarkable advances in the bilateral cooperation in the full range of the political, economic, and development fields, and also noted with appreciation the growing cooperation in the field of defense, including UN PKO Training. He expressed his heartfelt gratitude to the Royal Government of Cambodia for the precious support for Korea’s bid to host the 2030 World Expo in Busan, the second largest city and the greatest port city of the Republic of Korea.

Her Excellency Cham Nimul, Minister of Commerce of the Kingdom of Cambodia, attended the Reception as a Guest of Honor from the Royal Government of Cambodia and delivered Congratulatory Remarks.

In addition, His Excellency Hang Chuon Naron, Deputy Prime Minister & Minister of Education, Youth, and Sport; His Excellency Hem Vanndy, Minister of Industry, Science, Technology and Innovation; His Excellency Thor Chetha, Minister of Water Resources and Meteorology; General Neang Phat, Permanent Secretary of State of the Ministry of Defense also attended the Reception.

Following the Remarks, a video clip of Busan’s bid for the 2030 World Expo was played. Korea is now bidding to host the 2030 World Expo in Busan, the second largest city and the largest port in the country. Under the main theme of ‘Transforming Our World, Navigating Toward a Better Future,’ the 2030 World Expo aims to explore a sustainable future by addressing the common challenges facing humankind, such as climate change and pandemics. It was also emphasized that Busan is the best pick for the 2030 World Expo in terms of accessibility, infrastructure, rich cultural heritage, and extensive experience of holding large-scale international events.

The promotional booth for the 2030 World Expo in Busan was also established in the venue and was the focus of great interest amongst the guests.

To Top