ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ប្រកាសចាប់ផ្តើម ធ្វើជំរឿននៅក្នុងសង្កាត់ ចំនួន២០ នៅទូទាំងប្រទេស

ប្រភព ៖ AFP

រ៉ងហ្គូន៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនបានចាប់ផ្តើមជំរឿន នៅក្នុងសង្កាត់ចំនួន២០ នៅទូទាំងប្រទេស ដែលបែងចែកជាវិធានការមួយ ដែលក្រុមអ្នករិះគន់លើកឡើងថា នឹងត្រូវបានប្រើ ដើម្បីបង្កើនការឃ្លាំមើលអ្នកប្រឆាំង ។

គួររំលឹកថា យោធាបានធ្វើរដ្ឋប្រហារឆ្នាំ២០២១ របស់ខ្លួនជាមួយនឹងការអះអាង មិនច្បាស់លាស់ នៃការក្លែងបន្លំយ៉ាងទូលំទូលាយ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ ដែលបានឈ្នះភ្លូកទឹកភ្លូកដី ដោយមេដឹកនាំស៊ីវិល របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ។

មន្ត្រីរបបយោធាបានឲ្យដឹងថា ជំរឿនថ្នាក់ជាតិត្រូវតែបញ្ចប់នៅមុន ការបោះឆ្នោតថ្មី ដែលរដ្ឋាភិបាលបានណែនាំអាចនឹងមកដល់នៅឆ្នាំ២០២៥ ។

សេចក្តីថ្លែងការណ៍បានដាក់ថា “យើងនឹងធ្វើ [ជំរឿន] ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅក្នុងសង្កាត់ចំនួន ២០ ដែលបានជ្រើសរើសក្នុងទីក្រុង ណៃពិដោរ និងរដ្ឋ និងតំបន់ផ្សេងទៀត” ដោយសំអាងលើរដ្ឋធានី ដែលបង្កើតឡើងដោយរបបយោធា ប៉ុន្តែមិនបានបញ្ជាក់ ថាតើ តំបន់ណានឹងត្រូវពាក់ព័ន្ធនោះទេ ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា “សង្កាត់ទាំង២០នេះនឹងក្លាយជាគំរូ” ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍មកថា ការស្រង់ទិន្នន័យបានចាប់ផ្តើមនៅក្នុងតំបន់ Karen, Bago និង Mandalay ។

មិនមានការចង្អុលបង្ហាញ ណាមួយពីរបបយោធាថា នៅកន្លែងណាដែលនៅតំបន់ទាំងនោះ បានឃើញការប្រយុទ្ធគ្នានាពេលថ្មីៗនេះរវាងរដ្ឋាភិបាលយោធា និងគូប្រជែងរបស់ខ្លួន ដែលត្រូវធ្វើជំរឿននឹងប្រព្រឹត្តទៅនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top