កម្សាន្ត

ថាស DVD នៃភាពយន្តឯកសារខ្នាតធំ « ផ្លូវឆ្ពោះទៅរកភាពរុងរឿង » ជាពហុភាសាដើម្បីអបអរសាទរខួប១០ឆ្នាំនៃការរួមគ្នាកសាង “ ខ្សែក្រវាត់និងផ្លូវ ” បានចេញផ្សាយ

មុនបើកធ្វើវេទិកាកំពូល"ខ្សែក្រវាត់និងផ្លូវ"សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី  នៅថ្ងៃទី១៦ ខែតុលា នៅក្រុងប៉េកាំង  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើពិធីដាក់ចេញថាស DVD នៃភាពយន្តឯកសារខ្នាតធំក្រោមចំណងជើងថា  « ផ្លូវឆ្ពោះទៅរកភាពរុងរឿង » ជាពហុភាសា។
     
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការមជ្ឈិមនៃចិន និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)  បានថ្លែងថា  ឆ្លៀតឱកាសខួប ១០  ឆ្នាំនៃការដែលលោក Xi Jinping  ប្រធានរដ្ឋចិនលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”  ភាពយន្តឯកសារខ្នាតធំ « ផ្លូវឆ្ពោះទៅរកភាពរុងរឿង » ជាពហុភាសាបានចេញផ្សាយជាផ្លូវការ។ រឿងរ៉ាវតាមផ្លូវសូត្រនិងរឿងរ៉ាវរបស់ប្រទេសចិនបានបង្ហាញពីភាពកក់ក្តៅ និងក្តីសុបិន ដែលនឹងដូចជាផ្កាបានរីកស្គុះស្គាយក្នុងដួងចិត្តរបស់ប្រជាជនគ្រប់ប្រទេសជាមិនខាន។  ការចាក់ផ្សាយភាពយន្តឯកសារខ្នាតធំ « ផ្លូវឆ្ពោះទៅរកភាពរុងរឿង » ជាពហុភាសា គឺក្នុងបំណងកត់ត្រារឿងរ៉ាវតាមផ្លូវដ៏សម្បូរភាពរុងរឿងហើយចែករំលែករឿងរ៉ាវទាំងនេះជាមួយពិភពលោក។
   
បូករួមទាំងភាពយន្តឯកសារនេះ  កម្មវិធីទូរទស្សន៍ឆ្នើមមួយចំនួនពាក់ព័ន្ធខួប១០ ឆ្នាំនៃ “ខ្សែក្រវាត់និងផ្លូវ” នឹងផ្សព្វផ្សាយជាបន្តបន្ទាប់ក្នុងប្រទេសនិងតំបន់ចំនួនជាងមួយរយលើពិភពលោក  ជាពិសេសនឹងចាក់ផ្សាយនៅស្ថាប័នផ្សព្វផ្សាយចំនួន ១៤៦ មកពីប្រទេសនិងតំបន់ចំនួន ៦៤ ដែលជាសមាជិកសហគមន៍ទូរទស្សន៍ផ្លូវសូត្រ។
      
សូមបញ្ជាក់ថា ភាពយន្តឯកសាររឿង « ផ្លូវឆ្ពោះទៅរកភាពរុងរឿង » មាន ៦  ភាគ បានចាក់ផ្សាយតាមគ្រប់វេទិកានៃ CMG ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ ខែតុលាឆ្នាំ២០២៣  និងទទួលបានការស្វាគមន៍យ៉ាងខ្លាំង។ គិតត្រឹមថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣  មានចំនួនចូលរួមទស្សនាសរុបបានលើសពី 1288 លានដង  មានទស្សនិកជនដល់ទៅ 405 លាននាក់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
To Top