ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្លូវ៉ាគីថា គ្មានជំនួយយោធាតទៅទៀតនោះទេ សម្រាប់អ៊ុយក្រែន និងជំរុញឱ្យ EU ផ្លាស់ប្តូរពីអ្នកផ្គត់ផ្គង់អាវុធទៅជា អ្នកបង្កើតសន្តិភាពវិញ

AFP

បរទេស៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្លូវ៉ាគីលោក Robert Fico បានសន្យាថា នឹងបញ្ចប់ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន នៅក្នុងជម្លោះរបស់ទីក្រុងគៀវជាមួយរុស្ស៊ី និងជំរុញឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាព។ លោក​ក៏​បាន​ប្តេជ្ញា​ថា​ នឹង​មិន​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ លើ​ក្រុង​មូស្គូ​នះទេ ប្រសិន​បើ​ពួកគេ​បញ្ចប់​ការ​យាយីប្រទេស​របស់​លោក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសភា សម្រាប់កិច្ចការអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ លោក Fico បាននិយាយថា “ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំនឹងគាំទ្រជំនួយយោធាសូន្យដល់អ៊ុយក្រែន” ដោយពន្យល់ថា ជំហររបស់រដ្ឋាភិបាលរបស់លោកគឺថា “ការបញ្ឈប់ជាបន្ទាន់នៃប្រតិបត្តិការយោធាគឺជាការ ដំណោះស្រាយដ៏ល្អបំផុត ដែលយើងមានសម្រាប់អ៊ុយក្រែន។”

លោក Fico បានជំរុញឱ្យ EU ផ្លាស់ប្តូរខ្លួនពី “អ្នកផ្គត់ផ្គង់អាវុធទៅជាអ្នកបង្កើតសន្តិភាព” ដោយទទូចថា អ៊ុយក្រែន និងរុស្ស៊ីនឹងមានភាពល្អប្រសើរក្នុងការចរចាសន្តិភាព សម្រាប់រយៈពេលដប់ឆ្នាំខាងមុខ ជាជាងការសម្លាប់ពលរដ្ឋរបស់ គ្នាទៅវិញទៅមកដោយគ្មានលទ្ធផល។

លោកក៏បានចង្អុលបង្ហាញថា លទ្ធភាពដែលរុស្ស៊ីដកខ្លួនចេញពី ទឹកដីដែលបានបញ្ចូលថ្មីរបស់ខ្លួន ពោលគឺឧបទ្វីប Crimean សាធារណរដ្ឋ Donbass និងតំបន់ Kherson និង Zaporozhye គឺមិនសមហេតុផលទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top