ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ជាង១ពាន់នាក់ នៅព្រឹកថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់ដល់ឥរិយាបថ របស់ប្រធានាធិបតី មុងហ្គោលី ដែលដាក់ខ្លួនឯង និងសហការីដែលរួមដំណើរ ជាមួយដាច់ ដោយឡែករយៈពេល១៤ថ្ងៃ ព្រោះភ័យខ្លាចមេរោគកូវីដ១៩ ក្រោយបញ្ចប់ ដំណើរទស្សនកិច្ច នៅប្រទេសចិន កាលពីពេលថ្មីៗនេះ។