តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ បានច្រានចោលការផ្គត់ផ្គង់អាវុធ និងបរិក្ខារ របស់សហរដ្ឋអាមេរិក និងលោកខាងលិច ដល់ប្រទេសអ៊ីស្រាអ៊ែល ដែលបានធ្វើការ ទម្លាក់គ្រាប់បែក ដោយបានសម្លាប់មនុស្សជិត៩.៥០០នាក់ នៅតំបន់ហ្គាហ្សាស្ទ្រីប ។
យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ការិយាល័យ ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យបានដាក់ថា លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីណ័រវេសន៍ Jonas Gahr Store កាលពីយប់ថ្ងៃសៅរ៍ នៅក្នុងអំឡុងពេលដែលភាគីទាំង២បានពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា និងវិធីដើម្បីបញ្ចប់ជម្លោះ និងលើកការឡោមព័ទ្ធជុំវិញតំបន់ឆ្នេរ ។
លោក Raisi បានថ្លែងថា ការសម្លាប់ជនស៊ីវិល ជាពិសេសកុមារគឺ ជាអំពើ “ឃោរឃៅ” ដោយបានបរិហារទៅលើករណីនេះថា ជា “ឧទាហរណ៍ជាក់ស្តែង នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ។
លោកប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងទៀតថា “ភាពស្ងៀមស្ងាត់ របស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន និងការគាំទ្រ អាវុធរបស់ពួកគេ ចំពោះអ៊ីស្រាអ៊ែល គឺជាភស្តុតាងនៃស្តង់ដារទ្វេដងរបស់ពួកគេ និងភាពស្មុគស្មាញជាក់ស្តែងនៅក្នុងឧក្រិដ្ឋកម្មរបស់អ៊ីស្រាអ៊ែល” ។
លោកបានអំពាវនាវឱ្យបញ្ឈប់សង្គ្រាម និងការសម្លាប់ជនស៊ីវិលនៅតំបន់ ហ្គាហ្សា ស្ទ្រីប ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីលុបចោលការទប់ស្កាត់ភ្លាមៗ និងអនុញ្ញាតឱ្យមានលំហូរ នៃជំនួយមនុស្សធម៌បន្ថែមទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា