បរទេស៖ យោងតាមការចេញផ្សាយរបស់ RTកាលពីថ្ងៃម្សិលមិញនេះក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងដាក់ពង្រាយកងវរសេនាតូចរថក្រោះចំនួនពីរទៅកាន់ប្រទេសលីទុយអានី ហើយបង្កើតវាទៅជាកងពលតូចថ្មីមួយ រួមជាមួយនឹងក្រុមសមរភូមិ Forward Presence រួមរបស់ណាតូ ដែលឈរជើងរួចហើយនៅក្នុងប្រទេសបាល់ទិក។
អង្គភាពថ្មីនេះ ដែលត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅក្នុងឆ្នាំ២០២៥នឹងមានបុគ្គលិកយោធាសរុបចំនួន៤៨០០នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារក្រសួងបាននិយាយថា កងវរសេនាតូចរថក្រោះ២០៣និងកងវរសេនាតូចថ្មើរជើងមេកានិច១២២នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសលីទុយអានី”។
អង្គភាពរថក្រោះថ្មីដែលជាលទ្ធផលនឹងត្រូវបានដាក់ឈ្មោះថា Tank Brigade ៤២ហើយកងទ័ពបន្ថែមនឹងចូលរួមជាមួយអង្គភាពណាតូ ដែលដឹកនាំដោយអាល្លឺម៉ង់នឹងត្រឡប់មកវិញ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ត្រូវបានដាក់ឱ្យដំណើរការ។
គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះមានកងទ័ពប្រហែល១៧០០នាក់មកពីប្រទេសសមាជិកណាតូចំនួន៦ដែលឈរជើងនៅក្នុងតំបន់ប្រទេសបាល់ទិកហើយប្រមាណជា ប្រហែលពាក់កណ្តាលនៃពួកគេគឺជាសមាជិកកងកម្លាំងយោធារបស់ប្រទេសអាល្លឺម៉ង់៕ ប្រែសម្រួល៖ស៊ុនលី