ព័ត៌មានអន្តរជាតិ

លោកចហៅ លោក ស៊ី ជិនពីង ប្រធានាធិបតីរបស់ចិនថា ជា “ជនផ្តាច់ការ” ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំ ចិន-អាមេរិក

ប្រភព៖ xinhua

បរទេស៖ ប្រធានាធិបតី អាមេរិក លោក Joe Biden បានជួបជាមួយ សមភាគីចិនលោក ស៊ី ជិនពីង នៅថ្ងៃពុធនៅឯ កិច្ចប្រជុំកំពូល របស់ក្រុមប្រឹក្សា សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ហើយបានធ្វើសន្និសីទ សារព័ត៌មាននៅពេលក្រោយ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំ ដែលរៀបចំឡើងដើម្បីស្តារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន រវាងប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន ស៊ី ជិនពីង, លោក Biden បានហៅមេដឹកនាំចិនថា ជាជនផ្តាច់ការក្នុងសន្និសីទ សារព័ត៌មានអំពីកិច្ចប្រជុំនេះ។

លោក Biden និងលោក ស៊ី ជិនពីង បានជួបប្រជុំគ្នានៅ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងអំឡុងកិច្ចប្រជុំកំពូល APEC នៅថ្ងៃពុធ។ ជំនួបដែលរំពឹង ទុកខ្ពស់នេះត្រូវបានគេបំភាន់ថា ជាឱកាសដ៏សំខាន់មួយ ដើម្បីស្តារទំនាក់ទំនងចិននិង អាមេរិកឡើងវិញ បន្ទាប់ពីមានភាពតានតឹងកើនឡើងជាច្រើនឆ្នាំរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន មួយបន្ទាប់ពីកិច្ចប្រជុំនោះ លោក Biden បានលើកឡើងពីវឌ្ឍនភាព ដែលបានកើតឡើង ដោយនិយាយថា ពួកគេ (អាមេរិក-ចិន) បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីប្រយុទ្ធប្រឆាំង នឹងសារធាតុគីមីមុនគេ fentanyl ពីប្រទេសចិន ដែលចូលមកក្នុងសហរដ្ឋអាមេរិក ដោយបន្តទំនាក់ទំនង ដោយផ្ទាល់រវាងប្រទេស យោធាធំបំផុតទាំង២របស់ពិភពលោក និងផែនការដែលមានអ្នកជំនាញមកពីប្រទេសទាំងពីរ ជួបជុំអំពីគ្រោះថ្នាក់នៃ AI ឬ បញ្ញាសិប្បនិមិត្ត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top