ភ្នំពេញ ៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ដោយសហការជាមួយ នគរបាលសេដ្ឋកិច្ច កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានស្ទាក់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿង ជារថយន្តម៉ាកទួរីសផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ។
ជាលទ្ធផលនោះមន្រ្តីជំនាញ បានរកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ថន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។
ចំពោះបង្គាទាំងអស់មន្រ្តីជំនាញ បានដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធីយ៉ាងធ្ងន់ធ្ងរផងដែរ ៕