បរទេស៖ ជិតពាក់កណ្តាល នៃការឆ្លងមេរោគអេដស៍ថ្មី ៩.០០០ បូក នៅក្នុងប្រទេសថៃ ជារៀងរាល់ឆ្នាំ គឺជាមនុស្ស ដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំ, នេះបើយោង តាមនាយកដ្ឋានគ្រប់គ្រង ជំងឺក្នុងប្រទេសថៃ។
យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា វេជ្ជបណ្ឌិត Suchada Jiamsiri ប្រធានផ្នែកជំនួយ និងជំងឺឆ្លង តាមការរួមភេទ (STls) នាយកដ្ឋាន គ្រប់គ្រងជំងឺ នៃក្រសួងសុខាភិបាល សាធារណៈបាននិយាយថា ការឆ្លងក្នុងចំណោមក្រុមអាយុនេះ គឺជានិន្នាការជាច្រើនឆ្នាំមកហើយ។
វេជ្ជបណ្ឌិត Suchada និយាយជាមួយកាសែត បាងកកប៉ុស្តិ៍ នៅក្នុងទិវាជំងឺអេដស៍ពិភពលោក នៅថ្ងៃសុក្រថា អត្រាខ្ពស់បំផុតធ្លាប់ស្ថិតក្នុង ចំណោមអ្នករកស៊ីផ្លូវភេទ និងក្រុមបុរសដែលរួមភេទ ជាមួយបុរសផ្សេងទៀត (MSM)។
លោកស្រីវេជ្ជបណ្ឌិត Suchada បាននិយាយថា អត្រាទាំងនេះបង្ហាញថា យុវជនបានយកចិត្តទុក ដាក់តិចតួចចំពោះជំងឺ ហើយមិនអើពើនឹងការប្រើប្រាស់ ស្រោមអនាម័យ។
លោកស្រីវេជ្ជ បណ្ឌិតថា ក្មេងៗទំនងជាខ្វល់ខ្វាយខ្លាំងពីការ ការពារពីការ មានផ្ទៃពោះ ដែលមិនចង់ បាននៅអាយុ របស់ពួកគេ ដោយ ការប្រើថ្នាំពន្យារកំណើត ដែលមានប្រសិទ្ធភាពកាត់បន្ថយ ចំនួនម្តាយក្នុងវ័យជំទង់ ប៉ុន្តែការប្រើប្រាស់ ស្រោមអនាម័យ ហាក់ដូចជាជម្រើសចុង ក្រោយដោយសារតែ ការយល់ឃើញថា ការប្រើស្រោមអនាម័យ នឹងធ្វើឱ្យការរួមភេទ មិនសូវស្រួល និង សប្បាយ ៕
ប្រែសម្រួលៈ ណៃ តុលា