ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ លោក Shen Haixiong អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៤ ជូនចំពោះប្រិយមិត្ត របស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នៅទូទាំងពិភពលោក តាមរយៈបណ្តាញទូរទស្សន៍ អន្តរជាតិចិន វិទ្យុអន្តរជាតិចិន និងបណ្តាញអ៊ីនធើណេត ។
ប្រិយមិត្តជាទីមេត្រី ៖
ស្ថិតក្រោមពន្លឺព្រះអាទិត្យដំបូង នៃឆ្នាំថ្មី យើងអបអរទទួលឆ្នាំ២០២៤ ដែលពោរពេញទៅដោយក្តីរំពឹងទុក ។ ខ្ញុំសូមជូនពរ លោកអ្នកមានសិរីសួស្តី ក្នុងឆ្នាំថ្មីពីទីក្រុងប៉េកាំង !
ក្នុងឆ្នាំ ២០២៣ ដែលទើប បានកន្លងផុតទៅ គំនិតផ្តួចផ្តើម” ខ្សែក្រវាត់និងផ្លូវ” របស់ប្រទេសចិន បានអបអរទទួលខួបទី ១០ ដែលបានទទួលការ អភិវឌ្ឍយ៉ាងផុលផុស ប្រទេសចិននិងពិភពលោក ចាប់ដៃគ្នាទទួលបានសមិទ្ធផល ជាផ្លែផ្កាយ៉ាងស្តុកស្តម្ភ ។ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបន្តជំរុញការផ្លាស់ប្តូរអរិយធម៌ ពិពិធកម្មនៅលើផ្លូវឆ្ពោះទៅរកភាពរុងរឿងនេះ ដែលបានកត់ត្រា នូវភាពល្អបវរនិងការ រំភើបចិត្តដ៏ច្រើន រាប់មិនអស់នៅលើពិភពលោក តាមរយៈកញ្ចក់កាម៉េរ៉ានិងទឹកប៊ិច ។
ក្នុងអំឡុងពេលមួយឆ្នាំកន្លងមកនេះ យើងបានលើកកម្ពស់ការច្នៃប្រឌិតថ្មីស្តីពី” គំនិតបូកសិល្បៈបូកបច្ចេកវិទ្យា”ឡើង ដល់កម្រិតថ្មីម្តងទៀត ។ កំណែពហុភាសានៃភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» រដូវកាលទី ២ ត្រូវចាក់ផ្សាយនៅប្រទេសជាង ៨០ លើទូទាំងពិភពលោក ។ កម្មវិធីវប្បធម៌ដ៏ឆ្នើមមួយចំនួន ដូចជា«ស្វែងយល់ពីវប្បធម៌និងការអភិវឌ្ឍទីក្រុង នៃប្រទេសចិន» «ស្វែងរកបុរាណចិន» «ការផ្លាស់ប្តូរនិងការ រៀនសូត្រ ពីគ្នាខាងអរិយធម៌រវាងចិន និងបរទេស»និង«ស្វែងយល់ពីអរិយធម៌ចិន តាមរយៈបន្ទះឫស្សីឫឈើ សម្រាប់សរសេរអក្សរ នៅសម័យបុរាណ» ជាដើមបានបន្តបញ្ចេញពន្លឺចែងចាំងដ៏ចិញ្ចែងចិញ្ចាច នៃអរិយធម៌របស់ប្រទេសចិននិងពិភពលោក ។ ការផ្សាយបន្តផ្ទាល់ នៃការប្រកួតកីឡា អាស៊ីក្រុង Hang Zhou បានផ្សព្វផ្សាយ ទៅដល់ទស្សនិកជនចំនួន ៤១,៤ ពាន់លាននាក់ ដោយបានបង្ហាញ ពីភាពក្លៀវក្លានិងក្តីសុបិន តាមរយៈកំណត់ត្រាដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។
ក្នុងអំឡុងពេលមួយឆ្នាំ កន្លងមកនេះ ក្រុមមិត្តភក្តិរបស់ចិនកាន់តែធំឡើងៗ ។ មិត្តចាស់បានអញ្ជើញ មកដល់ប្រទេសចិន តាមការណាត់ ឯដៃគូថ្មីក៏បាននាំគ្នា មកបំពេញ ទស្សនកិច្ចនៅប្រទេសចិនផងដែរ ។ អគ្គស្ថានីយយើងបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៥៨ ច្បាប់ជាមួយស្ថាប័ន ប្រព័ន្ធសារព័ត៌មានអន្តរជាតិ ហើយបានរៀបចំធ្វើវេទិកា ច្នៃប្រឌិតថ្មីនៃប្រព័ន្ធសារព័ត៌មានសកលលើកទីពីរ វេទិកាសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មានស្តីពី” ដៃគូអាស៊ាន” និងវេទិកាសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មានស្តីពី”ដៃគូអាហ្វ្រិក” ។ អគ្គស្ថានីយយើងបានរួមសហការ ជាមួយមិត្តភក្តិដែលមកពីគ្រប់ប្រទេស ដើម្បីគូរប្លង់ទស្សនទានដ៏ល្អបវរ នៃការធ្វើទំនើបកម្មរបស់ពិភពលោក ស្តីពីការអភិវឌ្ឍដោយសន្តិភាព កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក និងវិបុលភាព រួមតាមរយៈសកម្មភាព ប្រព័ន្ធសារព័ត៌មាន សកលស្តីពី” ការធ្វើទំនើបកម្ម តាមបែបផែនចិននិងពិភពលោក “ចំនួន ៥១ លើកនិងពិព័រណ៍ចល័តជុំវិញ ពិភពលោកក្រោម ប្រធានបទ” ហេតុអ្វីជាអរិយធម៌”ចំនួន ៨ លើក ។
បច្ចុប្បន្ននេះ ពិភពលោកនៅតែមានអស្ថិរភាពដដែល យើងត្រូវការសន្តិភាព វឌ្ឍនភាព កិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះណាស់ ! យើងបានឃើញដោយក្តីសោមន្សរីករាយថា មានមិត្តអន្តរជាតិកាន់តែច្រើនឡើងៗ បាននិងកំពុងយល់ដឹង និងទទួលស្គាល់ទស្សនៈនិងគំនិតផ្តួចផ្តើម របស់ប្រទេសចិន។ ក្នុងអំឡុងពេលកិច្ចប្រជុំ APEC អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើ“កិច្ចសន្ទនាដ៏មេត្រីភាពអំពីការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនចិន និងអាមេរិក”នៅក្រុងSan Francisco ដែលទទួលបានប្រតិកម្មយ៉ាងខ្លាំង ។ លោក Harry Moyer សមាជិកនៃក្រុមខ្លាហោះ ដែលមានអាយុ១០០ឆ្នាំ ក៏បានចូលរួមសកម្មភាពនេះផងដែរ ។ លោកបានប្រាប់ខ្ញុំថា ទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនស្តីពីសហគមន៍ រួមវាសនារបស់មនុស្សជាតិបានឆ្លុះបញ្ចាំងពីពាក្យសំដីក្នុងដួងចិត្តរបស់អ្នកទាំងអស់គ្នា ។ បន្ទាប់ពីខ្ញុំធ្វើមាតុភូមិនិវត្តន៍ ខ្ញុំបានទទួលកាតប៉ូស្កាល់ ភូគោលនិងគ្រឿងលម្អ ដែលធ្វើដោយកូនសិស្ស របស់អនុវិទ្យាល័យLincoln ។ ខណៈពេលមើលកាដូទាំងនេះ ខ្ញុំអាចទទួលអារម្មណ៍ពីបំណងប្រាថ្នា របស់កូនសិស្សទាំងឡាយ ចំពោះសន្តិភាព មេត្រីភាពនិងភាពល្អបវរ ។
ក្នុងនាមជាក្រុមសាជីវកម្ម ប្រព័ន្ធសារព័ត៌មានប្រកបដោយលក្ខណៈចម្រុះដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបង្កើតឡើង៥ឆ្នាំហើយដែលបានឆ្លងកាត់ ដំណើរតស៊ូពីរយៈកាលដុះពន្លកតូចៗ ដល់រយៈកាល ទទួលការអភិវឌ្ឍ យ៉ាងឆាប់រហ័ស ។ កាលពីឆ្នាំមុន អគ្គស្ថានីយ យើងបានសម្រេច បាននូវការបង្កើតទីស្នាក់ការនៅបរទេស ចំនួនទី១៩១កន្លែង បានបង្កើតបណ្តាញ ផ្សព្វផ្សាយនៅបរទេស ដែលបានគ្របដណ្តប់លើប្រទេស និងតំបន់ចំនួន៦៧នៅលើពិភពលោក ទាំងមូលនៅលើផ្ទៃអន្តរជាតិ អ្នកប្រើប្រាស់ CGTN មានចំនួនលើស ពី៧រយលាននាក់ ជាលើកដំបូង ក្នុងការផ្សាយព័ត៌មានអំពីព្រឹតិ្តការណ៍ធំៗអន្តរជាតិ អគ្គស្ថានីយយើងបានក្លាយ ជាប្រភពផ្សាយព័ត៌មាន មុនគេបង្អស់នៅលើពិភពលោកជា ញឹកញាប់ ។ ក្នុងដំណើរកសាងប្រព័ន្ធសារព័ត៌មានសំខាន់ៗបែបថ្មីឈានមុខលើឆាកអន្តរជាតិ អគ្គស្ថានីយយើងនឹងបង្កើនល្បឿន ជាបន្តបន្ទាប់ដើម្បីផលិត កម្មវិធីស្នាដៃល្អៗកាន់តែច្រើន ។
ប្រិយមិត្តជាទីមេត្រី ឆ្នាំ២០២៤ ជាឆ្នាំរោងតាមចន្ទគតិចិន ។ រោងជារូបសញ្ញាទេវកថា នៃសិរីសួស្តីនិងជ័យមង្គល ក្នុងអរិយធម៌ ប្រជាជាតិចិន ដែលបានតំណាងឱ្យស្មារតី ស្តីពីការប្រមូលឧត្តមភាព ផ្តល់ផលប្រយោជន៍ ដល់ជីវសាស្ត្រទាំងអស់ ស្វែងរកចំណុចឯកភាពគ្នា និងរក្សាទុកគំនិតមិនស្របគ្នា ក៏ដូចជារួមរស់ នៅដោយសុខដុមរមនា ។ នៅឆ្នាំរោង ប្រជាជនចិន ដែលបាននិងកំពុងតស៊ូព្យាយាមក្នុងដំណើរថ្មី នឹងទទួលបានខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងមានភាពក្លៀវក្លានិងស្មារតីតស៊ូព្យាយាម ក្នុងការផ្សព្វផ្សាយរឿងរ៉ាវចិន និងរឿងរ៉ាវពិភពលោក ដែលប្រកបដោយភាពទាក់ទាញកាន់ តែច្រើនទៅកាន់ពិភពលោកទាំងមូល ដើម្បីចារទំព័រអរិយធម៌មនុស្សជាតិ ក្នុងសម័យទំនើប ក៏ដូចជារួមគ្នាអបអរទទួលរដូវផ្ការីកថ្មី !
សូមជូនពរម្តងទៀតសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ កើតមានដល់ប្រិយមិត្ត និងពិភពលោកទាំងមូល!
