បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីអាមេរិក អនាមិកបានប្រាប់ Bloomberg កាលពីថ្ងៃពុធថា ការសងសឹករបស់អ៊ីរ៉ង់ដែលបានសន្យាចំពោះការវាយប្រហារ របស់អ៊ីស្រាអែលទៅលើស្ថាន កុងស៊ុលរបស់អ៊ីរ៉ង់នៅទីក្រុង Damascus ទំនងជាអាចកើតឡើង ក្នុងរយៈពេល ២៤ទៅ៤៨ម៉ោងខាងមុខនេះ។
ឧត្តមសេនីយ៍ពីរនាក់ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) Quds Force ត្រូវបាន សម្លាប់នៅក្នុង ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃទី១ ខែមេសា ដែលជាលើកដំបូង បានកំណត់គោលដៅ បេសកកម្មការទូត ការពារអន្តរជាតិ ។
មានការរំពឹងទុកយ៉ាងច្បាស់លាស់ថា អ៊ីរ៉ង់នឹងមិនព្រមទទួលយកការសងសឹករហូតដល់ចុងខែពិសិដ្ឋរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាននោះឡើយហើយ ថ្លែងកាលពីថ្ងៃពុធ ខណៈដែលអ្នកកាន់សាសនាឥស្លាមប្រារព្ធពិធីបុណ្យ Eid-al-Fitr មេដឹកនាំ
កំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា អ៊ីស្រាអែល ត្រូវតែ និងនឹងត្រូវទទួលទណ្ឌកម្ម សម្រាប់អ្វីដែលខ្លួនបានធ្វើ។
ប្រភពដដែលបាននិយាយថា សហរដ្ឋអាមេរិកកំពុងជួយអ៊ីស្រាអែលក្នុងការធ្វើផែនការ និងការចែករំលែកការ វាយតម្លៃចារកម្ម ហ្សេរុយសាឡឹម ខាងលិច ត្រូវបានគេរាយការណ៍ថា កំពុងរង់ចាំការវាយប្រហាររបស់អ៊ីរ៉ង់ មុនពេលវាបើកការវាយលុកលើដីប្រឆាំង
នឹងទីក្រុង Rafah ក្នុងតំបន់ហ្គាហ្សា។
រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល លោក Israel Katz បាននិយាយ កាលពីថ្ងៃពុធថា ទីក្រុងយេរូសាឡឹមនឹងឆ្លើយតប ប្រសិនបើការវាយប្រហារ លើអ៊ីស្រាអែលមកពីទឹកដីអ៊ីរ៉ង់ ពិតជាកើតឡើងមែននោះហើយ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍កាលពីថ្ងៃ អង្គារថា អ៊ីស្រាអែលបាននិង កំពុងរៀបចំគោលដៅលើទីតាំង នុយក្លេអ៊ែររបស់អ៊ីរ៉ង់តែម្តង៕
ប្រែសម្រួល៖ស៊ុនលី