គែរៈ មន្ត្រីសន្តិសុខជាន់ខ្ពស់អេហ្ស៊ីបបានប្រាប់ទូរទស្សន៍ Al-Qahera News TV ឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់អេហ្ស៊ីប ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការប្រកាសរបស់អ៊ីរ៉ង់ ក្នុងការបើកការវាយប្រហារសងសឹកលើអ៊ីស្រាអែល។
មន្ត្រីរូបនេះបានបញ្ជាក់ថា ក្រុមឆ្លើយតបវិបត្តិកំពុងតាមដានស្ថានការណ៍ និងរាយការណ៍ទៅប្រធានាធិបតីលោក Abdel-Fattah al-Siលោកនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការបរទេសអេហ្ស៊ីប បានសម្តែងការព្រួយបារម្ភរបស់ខ្លួន ចំពោះការកើនឡើងនេះ ហើយបានជំរុញឱ្យមានការអត់ធ្មត់ ដើម្បីការពារអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់ ដោយបន្ថែមថាភាពតានតឹងបច្ចុប្បន្នត្រូវបានផ្សារភ្ជាប់ទៅនឹងជម្លោះ ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងសកម្មភាពយោធាក្នុងតំបន់។
អង្គភាពឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ខ្លួនបានបាញ់មីស៊ីល និងយន្តហោះដ្រូន វាយប្រហារលើអ៊ីស្រាអែល ជាការសងសឹក ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើអគារស្ថានកុងស៊ុលអ៊ីរ៉ង់នៅស្ថានទូតរបស់ខ្លួនក្នុងរដ្ឋធានីដាម៉ាសរបស់ស៊ីរីកាលពីថ្ងៃទី០១ ខែមេសា៕
ប្រែសម្រួល ឈូក បូរ៉ា