កាលពីថ្ងៃទី១៤ ខែមេសា តាមម៉ោងក្នុងតំបន់ តបតាមសំណូមពររបស់អ៊ីស្រាអែល ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ បានបើកធ្វើកិច្ចប្រជុំជាបន្ទាន់អំពីករណី ដែលអ៊ីរ៉ង់បំផុសសកម្មភាពយោធា ចំពោះអ៊ីស្រាអែល។
លោក DaiBing ភារធារីស្តីទីនៃ គណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានថ្លែងថា នៅថ្ងៃទី១ខែមេសា អគារនៃស្ថានទូតអ៊ីរ៉ង់ ប្រចាំនៅស៊ីរីបានរងការវាយប្រហារតាមអាកាស ដែលបណ្តាលឱ្យបុគ្គលិកភាគីអ៊ីរ៉ង់ ជាច្រើននាក់ស្លាប់និងរងរបួស ហើយអគារស្ថានទូតត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ករណីនេះល្មើសយ៉ាងធ្ងន់ធ្ងរនូវ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ វាមិនត្រឹមតែបានរំលោភលើ អធិបតេយ្យភាពរបស់ស៊ីរីប៉ុណ្ណោះទេ ថែមទាំងក៏បានរំលោភលើ អធិបតេយ្យភាពរបស់អ៊ីរ៉ង់ផងដែរ ករណីលើកនេះមានសារធាតុអាក្រក់ណាស់។
លោក DaiBing បានគូសបញ្ជាក់ថា ការឡើងកម្តៅនៃស្ថានការណ៍ក្នុងតំបន់ជុំនេះ គឺជាការបង្ហាញថ្មីបំផុតពីផលប៉ះពាល់ នៃការប៉ះទង្គិចនៅហ្កាហ្សា ប្រទេសនិងប្រជាជន នៅតំបន់មជ្ឈិមបូព៌ាមិនសង្ឃឹម ហើយក៏មិនអាចទទួលបន្ទុកពីការប៉ះទង្គិច និងសង្រ្គាមដែលមានទ្រង់ទ្រាយកាន់តែធំនោះឡើយ។ ដូច្នេះ ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺអនុវត្តយ៉ាងប្រាកដប្រជានូវសេចក្តីសម្រេចចិត្តលេខ២៧២៨ នៃក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាសម្រេចបាននូវការ ឈប់បាញ់នៅតំបន់ហ្កាហ្សាភ្លាម។ ច្រកចេញពីឬសគល់គឺអនុវត្ត ដោយគ្រប់ជ្រុងជ្រោយនូវ “ដំណោះស្រាយរដ្ឋពីរ” ដើម្បីចេញផុតពីការវិលជុំនៃការប៉ះទង្គិចដ៏អាក្រក់ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
