តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានជំរុញឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែល អនុវត្តការអត់ធ្មត់ ដើម្បីការពារការកើនឡើងបន្ថែមទៀត នៃភាពតានតឹងនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ទីក្រុងតេអេរ៉ង់ កាលពីចុងសប្តាហ៍មុន។
នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទដាច់ ដោយឡែកជាមួយសមភាគីអ៊ីរ៉ង់ និងអ៊ីស្រាអែល លោកស្រី Hossein Amir Abdollahian និងអ៊ីស្រាអែល ក្នុងនោះលោកស្រី Kamikawa ក៏បានឲ្យដឹហផងដែរថា ទីក្រុងតូក្យូមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ ហើយ “ថ្កោលទោសយ៉ាងខ្លាំង ចំពោះការកើនឡើងបែបនេះ”។
លោកស្រី Kamikawa ត្រូវបានក្រសួងដកស្រង់សម្ដីប្រាប់រដ្ឋមន្ត្រីទាំងពីរថា “ស្ថានភាពបច្ចុប្បន្នមិនស្ថិតក្នុងការចាប់អារម្មណ៍ របស់ប្រជាជនអ៊ីរ៉ង់ និងអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែសហគមន៍អន្តរជាតិទាំងមូល”។
ក្រសួងបានឲ្យដឹងថា លោកស្រី Kamikawa បានយល់ព្រមជាមួយសមភាគីទាំងពីរ ដើម្បីបន្តទំនាក់ទំនងជិតស្និទ្ធ ដោយលោកស្រី បានជំរុញឱ្យអ៊ីរ៉ង់ “ធានាសុវត្ថិភាពនៃការធ្វើនាវាចរ” នៅក្នុងដែនទឹកក្នុងតំបន់។
លោកស្រី Kamikawa ក៏បានស្នើសុំការគាំទ្រពីអ៊ីរ៉ង់ និងអ៊ីស្រាអែល ក្នុងការធានាសុវត្ថិភាពរបស់ជនជាតិជប៉ុន នៅក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ា នេះបើយោងតាមក្រសួង។
ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល កាលពីចុងសប្តាហ៍ គឺជាការសងសឹកចំពោះការទម្លាក់គ្រាប់បែក លើផ្នែកកុងស៊ុលរបស់ស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស កាលពីដើមខែនេះ ដែលមន្ត្រីអ៊ីរ៉ង់ ៧នាក់ រួមទាំងមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម កំពូលម្នាក់ត្រូវបានសម្លាប់ ៕
ប្រែសម្រួល ឈូក បូរ៉ា