សេអ៊ូល៖ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង (NSC) បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង កាលពីថ្ងៃព្រហស្បតិ៍ ជុំវិញការបាញ់សាកល្បងមីស៊ីលចុងក្រោយ របស់កូរ៉េខាងជើងចំនួន ២ គ្រាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
អ្នកនាំពាក្យការិយាល័យ Cheong Wa Dae បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ របស់ប្រធាន NSC មានសម័យប្រជុំមួយនិងវិភាគ អំពីសាវតា និងចេតនានៅពីក្រោយការបាញ់បង្ហោះ របស់កូរ៉េខាងជើង នៅព្រឹកថ្ងៃដដែលនោះ។
លោកស្រីបានបន្ថែមថា នៅក្នុងកិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក ជុង អ៊ួយយ៉ុង ប្រធានការិយាល័យសន្តិសុខជាតិថា សមាជិកទាំងអស់ បានពិនិត្យឡើងវិញ នូវលក្ខខណ្ឌសន្តិសុខ“ ជាទូទៅ” នៅលើឧបទ្វីបនេះរួចរាល់ហើយ៕ ដោយ៖ ឈូក បូរ៉ា