ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូន ក្រុមជនសង្ស័យ៣ ក្នុងចំណោមបក្ខពួក១០នាក់ មកស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ករណីវាយសម្លាប់បុរសម្នាក់

កំពងស្ពឺ ៖ សមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យ៣ ក្នុងចំណោមបក្ខពួក១០នាក់ មកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ករណីវាយសម្លាប់បុរសម្នាក់។

លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការង ទទួលផែនព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យ៣នាក់ រួមមាន៖១,ឈ្មោះ រី រ៉ុម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ (រងរបួសក្បាល) និងជាអ្នកកាន់ដំបង វាយជនរងគ្រោះ ។
២,ឈ្មោះ រី រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិត្រពាំងប្រិយ៍ ស្រុកភ្នំស្រួច និងទី៣,មានឈ្មោះរឿន គង្គា ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់  ។
ចំណែកជនរងគ្រោះមានឈ្មោះម៉ៃ ចាន់ថន ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច (ស្លាប់)។

លោកបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួននៅស្នងការដ្ឋាន នគរបាលខេត្តកំពងស្ពឺ បាននឹងកំពុងសាកសួរបន្ត នឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាចាត់ការតាមនិតិវិធី ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២ វេលាម៉ោង៣និង៣០នាទី នៅក្នុងសាលាបឋមសិក្សាដក់ពរ ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  មានករណីហិង្សាដោយចេតនា ដោយស្ថានទម្ងន់ ដោយសារការមរណៈភាពនៃជនរងគ្រោះ  ដែលបង្កដោយជនសង្ស័យជាក្មេងទំនើង២ ក្រុម យកខ្សែក្រវ៉ាត់ ដុំថ្ម និងដំបង វាយគ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ ៕

To Top