ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ថា ខ្លួននឹងឆ្លើយតបក្នុងកម្រិតខ្លាំងបំផុត ប្រសិនបើអ៊ីស្រាអែលធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួន

Xinhua

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់នឹងឆ្លើយតបភ្លាមៗ និងកម្រិតអតិបរមា (ខ្លាំង) ប្រសិនបើអ៊ីស្រាអែលធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួន។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Amirabdollahian បាននិយាយតាមរយៈអ្នកបកប្រែក្នុងបទសម្ភាសន៍មួយជាមួយ NBC News ថា “ប្រសិនបើអ៊ីស្រាអែលចង់ធ្វើការផ្សងព្រេងមួយផ្សេងទៀត និងធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីរ៉ង់ នោះការឆ្លើយតបបន្ទាប់របស់យើងនឹងធ្វើឡើងជាបន្ទាន់ ហើយនឹងមានកម្រិតអតិបរមា” ។

ការ​អត្ថាធិប្បាយ​របស់​លោក​ធ្វើ​តាម​របាយការណ៍​នៃ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ប្រទេស​អ៊ីរ៉ង់​នៅ​ព្រឹក​ថ្ងៃ​សុក្រ។

សូមជម្រាបថា ការព្រមាននេះកើតឡើងបន្ទាប់ពីអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារជាបន្តបន្ទាប់លើប្រទេសអ៊ីរ៉ង់នៅព្រឹកព្រលឹមថ្ងៃសុក្រ ដែលមានរយៈពេលមិនដល់មួយសប្តាហ៍នោះទេ បន្ទាប់ពីសាធារណរដ្ឋអ៊ីស្លាមបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដាក់ប្រទេសអ៊ីស្រាអែល៕ប្រែសម្រួល: ណៃ តុលា

To Top