បរទេស៖យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើ អ្នកតាំងទីលំនៅជ្រុលនិយម ចំនួនបួន និង អង្គភាពចំនួនពីរ ជុំវិញការរំលោភសិទ្ធិមនុស្ស រួមទាំងការធ្វើទារុណកម្ម លើជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ។
អង្គការដាក់ទណ្ឌកម្មទាំងពីរត្រូវបានគេដាក់ឈ្មោះថា Lehava ដែលជា ក្រុមជ្រុលនិយមជ្វីហ្វស្តាំនិយមជ្រុល និងkjrum Hilltop Youth ដែលត្រូវបាន ពិពណ៌នាថាជា ក្រុមយុវជនរ៉ាឌីកាល់ ដែលសមាជិករបស់ពួកគេត្រូវបានគេស្គាល់ថាជា អ្នកនិយមប្រើប្រាស់ អំពើហឹង្សាប្រឆាំងនឹងជនប៉ាឡេស្ទីន។
រំលឹកដែរថាមេដឹកនាំយុវជន Hilltop លោក Meir Ettinger និង Elisha Yered ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ យ៉ាងសាហាវប្រឆាំងនឹងប៉ាឡេស្ទីនក្នុងឆ្នាំ២០១៥ និង២០២៣ ត្រូវបានដាក់ឈ្មោះក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុបជាយូរមកហើយ។
វិធានការនេះត្រូវបានប្រកាសដោយក្រុមប្រឹក្សាអ៊ឺរ៉ុប ដោយលើកយកក្រិត្យឆ្នាំ២០២០របស់ខ្លួនដែលបង្កើតរបបទណ្ឌកម្មសិទ្ធិមនុស្សសកល ដែលអនុញ្ញាតឱ្យប្លុកនេះដាក់ទណ្ឌកម្ម លើការរំលោភបំពានចាប់ពីការចាប់ខ្លួនតាមអំពើចិត្ត និងការធ្វើទារុណកម្ម រហូតដល់អំពើប្រល័យពូជសាសន៍៕
ប្រែសម្រួល៖ស៊ុនលី