ព័ត៌មានអន្តរជាតិ

ការ​ស្វែងរក​បន្ត​ធ្វើឡើង សម្រាប់​នាវិក ៧នាក់​បន្ទាប់​ពី​យន្តហោះ SDF ២ គ្រឿង​ ធ្លាក់​នៅ​មហាសមុទ្រប៉ាស៊ីហ្វិក

Kyodo

តូក្យូ ៖ ការស្វែងរកបានបន្តនៅថ្ងៃចន្ទនេះ សម្រាប់សមាជិក កងកម្លាំងស្វ័យការពារដែន សមុទ្រជប៉ុនចំនួន ៧នាក់ ដែលបាត់ខ្លួនបន្ទាប់ពីឧទ្ធម្ភាគចក្រ ពីរគ្រឿង បានធ្លាក់ក្នុងអំឡុងពេលសមយុទ្ធប្រឆាំងនាវាមុជទឹកនៅប៉ាស៊ីហ្វិក កាលពីថ្ងៃសៅរ៍ ដោយនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានប្តេជ្ញាថានឹងខិតខំ ប្រឹងប្រែងជួយសង្គ្រោះ “ទាំងអស់” ។

ក្រសួងការពារជាតិកំពុងវិភាគ ឧបករណ៍ថតសំឡេងហោះហើរចំនួនពីរ ដែលត្រូវបានស្រង់ ចេញពីតំបន់ដែលការស្វែង រកកំពុងធ្វើឡើង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានទិន្នន័យណាមួយ ដែលបង្ហាញពីភាពមិនប្រក្រតី នៃឧទ្ធម្ភាគចក្រទាំងពីរនោះទេ នេះបើតាមក្រសួងការពារជាតិ Minoru Kihara បានប្រាប់អ្នកយកព័ត៌មាន ។

ឧទ្ធម្ភាគចក្រយាមល្បាត SH-60K ពីរគ្រឿង ដែលក្រសួងការពារជាតិជឿថា ទំនងជាបានបុកគ្នានោះ បានដឹកមនុស្ស ៤នាក់ ក្នុងម្នាក់ៗ ដោយម្នាក់បានបញ្ជាក់ថា បានស្លាប់កាលពីថ្ងៃអាទិត្យ។

លោក គីស៊ីដា បានប្រាប់គណៈកម្មាធិការ សភាកាលពីថ្ងៃចន្ទថា “វាគឺជាបញ្ហានៃការសោកស្តាយបំផុតដែលយើងបានបាត់បង់សមាជិកដ៏មានតម្លៃ (MSDF) ម្នាក់ក្នុងអំឡុងពេលលំហាត់ ពេលយប់ដ៏លំបាកដើម្បីរៀបចំ សម្រាប់បេសកកម្ម” ។

លោកបានលើកឡើងថា “ការទទួលយកឧប្បត្តិហេតុ ដ៏ធ្ងន់ធ្ងរនេះទៅក្នុងបេះដូងរបស់យើង យើងនឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីធានានូវប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព នៃយន្តហោះកងកម្លាំងស្វ័យការពារ” ។

លោក Kihara បាននិយាយថាគាត់បានចេញបញ្ជាកាលពីថ្ងៃអាទិត្យដល់ SDF ដើម្បីធ្វើការត្រួតពិនិត្យដោយប្រុងប្រយ័ត្នលើយន្តហោះទាំងអស់ អនុវត្តការអប់រំការគ្រប់គ្រងសុវត្ថិភាព និងបញ្ជាក់ពីនីតិវិធីសង្គ្រោះបន្ទាន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top