យូអិន៖ ប្រទេសរុស្ស៊ីបានវេតូកាលពីថ្ងៃពុធ លើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការដាក់អាវុធប្រល័យលោក (WMDs) នៅក្នុងលំហអាកាស។
សេចក្តីព្រាងសេចក្តីសម្រេច ដែលដាក់ដោយសហរដ្ឋអាមេរិក និងជប៉ុនបានទទួលការគាំទ្រពីសមាជិក ១៣ រូបក្នុងចំណោមសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសរុស្ស៊ី ដែលមានអំណាចវេតូ បានបោះឆ្នោតប្រឆាំងនឹងវា។ ប្រទេសចិន ក៏បានជំទាស់ផងដែរ។
មុនពេលបោះឆ្នោត ក្រុមប្រឹក្សាសន្តិសុខ បានច្រានចោលការធ្វើវិសោធនកម្ម លើសេចក្តីព្រាងដំណោះស្រាយដែលស្នើឡើងដោយរុស្ស៊ី និងចិន ដើម្បីរួមបញ្ចូលការហាមឃាត់ការ ដាក់អាវុធគ្រប់ប្រភេទនៅក្នុងលំហអាកាស ។
តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានចោទប្រកាន់សហរដ្ឋអាមេរិក និងជប៉ុន ថាកំពុងរៀបចំ “ទស្សនីយភាពកខ្វក់” នៅក្រុមប្រឹក្សាសន្តិសុខ ដោយដាក់តារាងសេចក្តីព្រាងដំណោះស្រាយនេះ។
លោកបានប្រាប់ក្រុមប្រឹក្សាមុនការបោះឆ្នោតថា “វាមើលទៅគ្មានការបង្កគ្រោះថ្នាក់ វាមើលទៅវិជ្ជមាន ពីព្រោះជាផ្លូវការ វាត្រូវបានឧទ្ទិសដល់ប្រធានបទដែលមានសារៈសំខាន់ សម្រាប់សហគមន៍អន្តរជាតិ នោះគឺជាការមិនដាក់អាវុធប្រល័យលោក នៅក្នុងលំហខាងក្រៅ”។
ប្រែសម្រួល ឈូក បូរ៉ា