ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ី រុលទៅមុខ ខណៈកងទ័ពអ៊ុយក្រែនដកថយ ពេលទីក្រុងគៀវ កំពុងរង់ចាំអាវុធរបស់អាមេរិក

បរទេស ៖ ឧត្តមសេនីយ៍អ៊ុយក្រែន Oleksandr Syrskyi បាននិយាយ កាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែន ដែលមានចំនួនច្រើន ជាងកងកម្លាំងជើងគោករុស្ស៊ី កំពុងដកថយពីទីតាំងនានា នៅភាគខាងកើតអ៊ុយក្រែន ខណៈដែលកងទ័ពរុស្ស៊ី ឆ្ពោះទៅភាគខាងលិច។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានធ្វើការអង្វរជាថ្មី ទៅកាន់សម្ព័ន្ធមិត្តក្នុងការបញ្ជូន ប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀត “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

លោកឧត្តមសេនីយ៍ Syrskyi បាននិយាយថា កងទ័ពដែលមានចំនួនច្រើន ជាងរបស់ទីក្រុងគៀវ បានត្រឡប់ទៅទីតាំងថ្មីវិញ នៅភាគខាងលិច នៃភូមិចំនួនបីនៅផ្នែកខាងមុខ ភាគខាងកើត ដែលរុស្ស៊ីបានប្រមូលផ្តុំកម្លាំង សំខាន់ៗនៅក្នុងទីតាំងជាច្រើន។

ឧត្តមសេនីយ៍កំពូលរបស់អ៊ុយក្រែនរូបនេះ បានសរសេរ នៅលើកម្មវិធីផ្ញើសារ Telegram ដោយនិយាយថា “ស្ថានភាពនៅខាងមុខកាន់តែអាក្រក់ទៅៗ” ដោយនិយាយថា តំបន់ “ពិបាកបំផុត” គឺភាគខាងលិច នៃការកាន់កាប់ Maryinka និងភាគពាយព្យនៃទីក្រុង Avdiivka ដែលជាទីក្រុងសំខាន់យុទ្ធសាស្ត្រ ដែលត្រូវបានចាប់យក ដោយកងកម្លាំងរុស្ស៊ីកាលពីខែកុម្ភៈ។

កងកម្លាំងអ៊ុយក្រែនប្រឈមមុខ នឹងស្ថានភាពកាន់តែអាក្រក់ទៅៗ នៅភាគខាងកើត ខណៈពេលដែលកំពុងរង់ចាំសព្វាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានការយល់ព្រមពីសភា នៃកញ្ចប់ជំនួយ ៦១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនកាលពីសប្តាហ៍មុន៕
ប្រែសម្រួលៈ ណៃ តុលា

To Top