ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមខ្លួនរៀបចំកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃ៧ ឧសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់ធនាគារ ARDB ​ដោយមានការចូលរួមពីប្រធាននាយកដ្ឋាន អង្គភាព-គណៈកម្មការ ក្នុងការពិនិត្យលើការត្រៀមខ្លួន រៀបចំកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ដែលប្រទេសម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងមានអ្នកចូលរួម ប្រមាណជា៥០០នាក់ ដែលជាថ្នាក់ដឹកនាំគ្រឹះស្ថាន ហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, តំណាងទូតនៅប្រទេសកម្ពុជា, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា, គ្រឹះស្ថានវិស័យឯកជន, និងភាគីពាក់ព័ន្ធមួយចំនួនផ្សេងទៀត ៕

To Top