ហ្សាការតា៖ ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃពុធថា បំណុលបរទេសរបស់ប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះមកនៅត្រឹម៤០៣.៩ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ បើធៀបទៅនឹងអ្វីដែលបានកត់ត្រានៅក្នុងត្រីមាសមុនកាលពីឆ្នាំមុនចំនួន៤០៨.៥ពាន់លានដុល្លារ ។
បំណុលបរទេសរបស់រដ្ឋាភិបាលក្នុងត្រីមាសទី១ឆ្នាំនេះត្រូវបានកត់ត្រាចំនួន១៩២.២ពាន់លានដុល្លារ ថយចុះពី១៩៦.៦ពាន់លានដុល្លារនៅក្នុងត្រីមាសមុន ។
លោក Erwin Haryono ប្រធាននាយកដ្ឋានទំនាក់ទំនងធនាគារឥណ្ឌូណេស៊ី មានប្រសាសន៍ថា “ការធ្លាក់ចុះនេះត្រូវបានជះឥទ្ធិពល ក្នុងចំណោមកត្តាផ្សេងទៀត ដោយការធ្វើឱ្យមានតុល្យភាពឡើងវិញនៃមូលនិធិវិនិយោគិនមិនមែននិវាសនជននៅក្នុងទីផ្សារមូលបត្ររដ្ឋាភិបាលក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវភាពមិនច្បាស់លាស់នៃទីផ្សារហិរញ្ញវត្ថុពិភពលោក” ។
ទន្ទឹមនឹងនេះដែរ បំណុលបរទេសរបស់វិស័យឯកជនបានថយចុះដល់១៩៧ពាន់លានដុល្លារពី១៩៨.៤ពាន់លានដុល្លារក្នុងត្រីមាសមុន ។
វិស័យឧស្សាហកម្មកែច្នៃ ហិរញ្ញវត្ថុ និងសេវាកម្មធានារ៉ាប់រង ការផ្គត់ផ្គង់អគ្គិសនី និងឧស្ម័ន ក៏ដូចជាការជីកយករ៉ែ និងរុករករ៉ែ គឺជាវិស័យដែលគ្របដណ្តប់លើតួលេខបំណុលបរទេសឯកជនដែលមានចំនួនសរុប៧៨.៣ភាគរយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា