ភ្នំពេញ ៖ កម្ពុជា និងអូទ្រីស បានប្តេជ្ញាចិត្តបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-17_11-04-57-792x1024.jpg)
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោកស្រី ផែន សាវនី អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសកម្ពុជា និងលោក វីលហែម ម៉ាកស៊ីមីលាន ដុងកូ (Wilhelm M. Donko) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអូទ្រីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក នាថ្ងៃ១៦ ឧសភា ។
ក្នុងអំឡុងពេលនៃជំនួប ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា និងអូទ្រីស ។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-17_11-05-00-1024x815.jpg)
ក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្ត ចំពោះការគាំទ្រ គ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់ លើបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)