ព័ត៌មានអន្តរជាតិ

រុស្ស៊ី មានបំណងដើម្បីបង្កើនឥទ្ធិពល នៅអាហ្វ្រិក តាមរយៈការសន្យាជួយ និងផ្តល់ជំនួយផ្នែកយោធា

VOA

បរទេស៖ អ្នកការទូតកំពូលរបស់រុស្សីបានសន្យាជួយ និងផ្តល់ជំនួយផ្នែកយោធា ខណៈពេលដែលកំពុងធ្វើដំណើរនៅប្រទេសមួយចំនួននៅក្នុងតំបន់អនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិកនៃតំបន់ Sahel ក្នុងសប្តាហ៍នេះ ខណៈដែលទីក្រុងមូស្គូព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងផ្នែកដែលសម្បូរទៅដោយសារធាតុរ៉ែនៃទ្វីបនេះ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា រុស្សីកំពុងលេចចេញជាដៃគូសន្តិសុខនៃជម្រើសសម្រាប់រដ្ឋាភិបាលអាហ្រ្វិកកាន់តែច្រើនឡើងនៅក្នុងតំបន់ ដោយបានផ្លាស់ចេញពីសម្ព័ន្ធមិត្តប្រពៃណីដូចជាបារាំង និងសហរដ្ឋអាមេរិក។ លោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដែលបានធ្វើដំណើរជាច្រើនដងទៅកាន់ទ្វីបអាហ្រ្វិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ , សប្តាហ៍នេះលោកបានឈប់នៅប្រទេសហ្គីណេ សាធារណរដ្ឋកុងហ្គោ ប៊ូគីណាហ្វាសូ និង ប្រទេសឆាដ។

ទីក្រុងមូស្គូបានពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនយ៉ាងខ្លាំងក្លាជាមួយបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ដោយប្រើក្រុមហ៊ុនសន្តិសុខឯកជន Wagner ហើយទំនងជាអ្នកស្នងតំណែងរបស់ខ្លួនគឺ Africa Corps ជាមួយនឹងទាហានស៊ីឈ្នួលរុស្សី ទទួលតួនាទីការពារមេដឹកនាំអាហ្វ្រិក ដើម្បីជួយរដ្ឋនានាក្នុងការប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយម។

វិទ្យាស្ថានកិច្ចការអន្តរជាតិប៉ូឡូញបាននិយាយនៅក្នុងការសិក្សាមួយក្នុងខែនេះថា នៅក្នុង “ការបង្កើតអង្គភាព Africa Corps រុស្ស៊ីបានប្រើវិធីសាស្រ្តចូលជិត ដើម្បីពង្រីកវត្តមានយោធារបស់ខ្លួននៅអាហ្វ្រិក។

ទីក្រុងមូស្គូក៏កំពុងស្វែងរកការគាំទ្រផ្នែកនយោបាយ ឬយ៉ាងហោចណាស់អព្យាក្រឹតភាព ពីបណ្តាប្រទេសចំនួន ៥៤ នៃទ្វីបអាហ្រ្វិក ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកបង្កើតបានជាប្លុកបោះឆ្នោតដ៏ធំបំផុតនៅអង្គការសហប្រជាជាតិ ហើយត្រូវបានបែងចែកច្រើនជាងក្រុមផ្សេងទៀតលើដំណោះស្រាយមហាសន្និបាតដែលរិះគន់សកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា

To Top