ព័ត៌មានអន្តរជាតិ

វេទិកាសេដ្ឋកិច្ចនៅទីក្រុង St. Petersburg សម្រេចបានកិច្ចព្រមព្រៀង សរុបជាង៧១ពាន់លានដុល្លារ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កិច្ចព្រមព្រៀង និងកិច្ចសន្យាជិត១០០០ ដែលមានតម្លៃជាង៦,៤៣ទ្រីលានរូប្លែ ឬត្រូវជា៧១,៨៧ពាន់លានដុល្លារ ត្រូវបាន ចុះហត្ថលេខា នៅវេទិកាសេដ្ឋកិច្ច អន្តរជាតិ St. Petersburg (SPIEF) នេះបើយោង តាមទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី និងជាលេខាធិការ ប្រតិបត្តិ នៃគណៈកម្មាធិការរៀបចំ SPIEF លោក Anton Kobyakov ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ចុងក្រោយរបស់វេទិកាកាលពីថ្ងៃសៅរ៍ មន្ត្រីកំពូលបាននិយាយថា មនុស្ស ២១៣០០ នាក់បានមកទស្សនាពីប្រទេស ចំនួន១៣៩រួមទាំង ប្រទេសរុស្ស៊ីផងដែរ ។ លោក Kobyakov បានបន្ថែមថា ក្រុមហ៊ុនបរទេស និងរុស្ស៊ីចំនួន៣៥៥០មកពីជាង ៩០ប្រទេស បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងឆ្នាំនេះ។

យោងតាមលោក Kobyakov ប្រទេសចំនួន ៥៩បានបញ្ជាក់ពីឆន្ទៈ របស់ពួកគេក្នុងការចូលរួមជាមួយ BRICS អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងសហភាពសេដ្ឋកិច្ច អឺរ៉ាស៊ី (EAEU) ខណៈដែលក្រុមទាំងនេះ កំពុងផ្តល់ឱកាសដល់សមាជិកថ្មី ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ ក្នុងទម្រង់ថ្មីនៃគំនិត អភិវឌ្ឍន៍ពហុប៉ូល ។

ទីប្រឹក្សាប្រធានាធិបតី បានកត់សម្គាល់ថាទម្ងន់ និងសារៈសំខាន់នៃ SCO នៅក្នុងបរិបទសកលកំពុងកើនឡើងហើយ ទោះបីជាវាត្រូវបានបង្កើត ឡើងជាវេទិកាសម្រាប់ប្រទេសចិន រុស្ស៊ី និងរដ្ឋអាស៊ីកណ្តាលក៏ដោយ វាបាននិងកំពុងអភិវឌ្ឍយ៉ាងសកម្ម ហើយឥឡូវនេះរួមមានឥណ្ឌា ប៉ាគីស្ថាន និងអ៊ីរ៉ង់ផងដែរ ។

St.Petersburg ដែលត្រូវ បានគេស្គាល់ថាជា រដ្ឋធានី ភាគខាងជើង របស់រុស្ស៊ី បានរៀបចំកម្មវិធី SPIEF ប្រចាំឆ្នាំលើកទី២៧ ហើយ ដែលចាប់ផ្តើមនៅថ្ងៃពុធ ។ ប្រធានបទសំខាន់នៃវេទិកាឆ្នាំនេះ គឺ មូលដ្ឋានគ្រឹះនៃពិភពលោកពហុប៉ូល ការបង្កើតតំបន់ថ្មី នៃកំណើន ។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃ មានព្រឹត្តិការណ៍អាជីវកម្មប្រហែល៤០០រួម ទាំងការពិភាក្សាជាក្រុម និងកិច្ចប្រជុំពិភាក្សា ពាណិជ្ជកម្មអន្តរជាតិផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top