ព័ត៌មានអន្តរជាតិ

វៀតណាម បើកប្រតិបត្តិការលើ ជនអន្តោប្រវេសន៍បន្ទាប់ហេតុការណ៍ស្លាប់ជនជាតិខ្លួន នៅចក្រភពអង់គ្លេស

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១ខែវិច្ឆិកាបានឲ្យដឹងថា ប៉ូលីសនៃខេត្តHa Tinh ភាគកណ្តាលប្រទេសវៀតណាមបានចាប់ផ្តើមប្រតិបត្តិការ ត្រួតពិនិត្យលើបទឧក្រិដ្ឋនៃ ការធ្វើអាជីវកម្មអន្តោប្រវេសន៍ខុសច្បាប់ និងការស្នាក់នៅក្នុងប្រទេសក្រៅបន្ទាប់ពីមាន របាយការណ៍ដែលក្រុមគ្រួសារ នៃពលរដ្ឋរបស់ខ្លួនជាច្រើន ចាប់ផ្តើមធ្វើការស្វែងរកក្រុមគ្រួសាររបស់ខ្លួន នៅក្នុងប្រទេសអង់គ្លេស។

ប៉ូលីសក្នុងខេត្តបាននិយាយថា រហូតមកដល់ពេលនេះមាន១០គ្រួសារហើយ នៅក្នុងខេត្តនេះរួមមាន ៨ នាក់មកពីស្រុក Can Loc, មួយមកពីស្រុក Nghi Xuan និងមួយផ្សេងទៀតមកពីទីប្រជុំជន Hong Linh បានរាយការណ៍ថា ពួកគេបានបាត់បង់ទំនាក់ទំនងជាមួយសាច់ញាតិ ដែលបានធ្វើដំណើរ ខុសច្បាប់តាមផ្លូវទៅកាន់ប្រទេសអង់គ្លេស។

ការផ្ទុះការស្វែងរកដ៏ច្រើននេះ បានធ្វើឡើងនៅបន្ទាប់ពីឧប្បត្តិហេតុនៃការស្លាប់មនុស្ស ដល់ទៅ៣៩នាក់ នៅលើរថយន្តដឹកទំនិញក្នុងតំបន់ Essex ចក្រភពអង់គ្លេសកន្លងមក។

ក្នុងនោះផងដែរអាជ្ញាធរ ដែលធ្វើការជាមួយ នឹងប៉ូលីសបានប្រមូលយក DNA នៃមនុស្សដែលបាត់ខ្លួនទាំងអស់ នោះផ្ញើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីផ្ទៀងផ្ទាត់និងស្វែងរកផងដែរ៕

ប្រែសម្រួល: ស៊ុន លី

To Top