ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងព្រួយបារម្ភថា ខ្លួនកំពុងត្រូវបានអូសចូល សង្គ្រាមមួយផ្សេងទៀត

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការកើនឡើងនៃការវាយប្រហាររវាង អ៊ីស្រាអែល និងក្រុមហេសបូឡា តាមសេចក្តីរាយការណ៍បានជំរុញ ឱ្យមានការភ័យខ្លាច នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden ដែលថាទីក្រុងវ៉ាស៊ីនតោន អាចត្រូវបានអូស ទាញចូលទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាន់តែខ្លាំងជាងមុន។

សារព័ត៌មាន CBS News បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មន្ត្រីអាមេរិកមានការព្រួយ បារម្ភកាន់តែខ្លាំ ង ឡើងចំពោះលទ្ធភាព នៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលកំពុងតែឈានទៅរកជម្លោះដ៏ធំ ដែលពាក់ព័ន្ធនឹង ក្រុមហេសបូឡា និងទាហានអាមេរិកផងដែរ។

ការបាញ់ប្រហារគ្នា តាមរយៈគ្រាប់រ៉ុក្កែតនៅសប្តាហ៍នេះ ឆ្លងកាត់ព្រំដែន អ៊ីស្រាអែល-លីបង់ បានបង្កើនហានិភ័យ នៃសង្រ្គាមធំជាងនេះ ប៉ុន្តែក៏មានការវាយប្រហារដោយ កងជីវពលដែលគាំទ្រ ដោយអ៊ីរ៉ង់មកលើកងកម្លាំងយោធាអាមេរិកនៅក្នុងប្រទេសស៊ីរី ហ្ស៊កដានី និងអ៊ីរ៉ាក់ផងដែរ។

ដូចក្រុមហាម៉ាសដែលបានធ្វើសង្រ្គាម ជាមួយអ៊ីស្រាអែលតាំងពីខែតុលាឆ្នាំមុន ក្រុមហេសបូឡាត្រូវបានគាំទ្រ ដោយអ៊ីរ៉ង់ប៉ុន្តែក្នុងពេលនេះទីប្រឹក្សាការទូតរបស់ Biden គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃច័ន្ទ ដើម្បីធ្វើការលើ កាត់បន្ថយកំដៅនិងជម្លោះនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top