ឡូសអ៊ែនជីឡេស ៖ រលកកម្តៅដ៏ខ្លាំងមួយ បានបន្តកើនឡើងនៅតំបន់ជាច្រើន របស់សហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ ដោយបង្កឱ្យមាន សីតុណ្ហភាពខ្ពស់ ដែលបំបែកក្នុងកំណត់ត្រា និងធ្វើឱ្យមនុស្សរាប់លាននាក់ ស្ថិតនៅក្រោមការជូនដំណឹង អំពីកម្តៅនេះ ។
មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ ហៅកាត់ថា (WPC) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា “រលកកម្តៅនឹងបន្តកើតឡើង នៅភាគខាងកើតភាគច្រើន នៃសហរដ្ឋអាមេរិក ភាគខាងត្បូងនៃព្រំប្រទល់ ដែលមិនមានស្ថានការណ៍អ្វីនោះទេ” ។
មជ្ឈមណ្ឌល WPC បានឲ្យដឹងថា “សីតុណ្ហភាពទាំងនេះនៅតែមិនធម្មតា និងបង្កគ្រោះថ្នាក់បំផុតសម្រាប់រដូវក្តៅដើមឆ្នាំ លើផ្នែកខ្លះនៃជ្រលងភ្នំ Midwest/Ohio ដែលស្ថិតនៅភាគខាងកើត ដល់ពាក់កណ្តាលអាត្លង់ទិក” ។
មជ្ឈមណ្ឌលបានបញ្ជាក់ថា “លក្ខខណ្ឌនឹងនៅតែក្តៅចាប់ពីភូមិភាគកណ្តាល ទៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រនីញ៉ា” ដោយបានបន្ថែមឲ្យដឹងថា “កម្រិតខ្ពស់នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ នឹងមានចាប់ពីពាក់កណ្តាល ដល់១០០អង្សាហ្វារិនហៃ” ។
ពលរដ្ឋជាង១១៥លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការ ជូនដំណឹងអំពី កម្តៅខ្លាំងដែលផ្សាយចេញ ដោយសេវាអាកាសធាតុជាតិសកម្ម (NWS) ។ នេះបើយោងតាមប្រព័ន្ធព័ត៌មាន សុខភាពកម្តៅជាតិ កាលពីថ្ងៃសៅរ៍បានឲ្យដឹងដូច្នេះ ។
លំហកម្តៅមួយ ដែលបង្កឡើង ដោយប្រព័ន្ធសម្ពាធខ្ពស់ដែលជាប់នឹងខ្យល់ក្តៅនៅជិតដី បានស្ថិតនៅនៅភាគខាងលិច និងឦសាននៅដើមសប្តាហ៍នេះ ដែលបណ្តាលឱ្យមានសីតុណ្ហភាពបំបែក ក្នុងកំណត់ត្រានៅក្នុងទីក្រុងមួយចំនួន ។
ទីក្រុង Phoenix ដែលជារដ្ឋធានី នៃរដ្ឋអារីហ្សូណា បានជួបប្រទះថ្ងៃក្តៅបំផុត ក្នុងឆ្នាំ២០២៤នេះ ដោយគិតមកដល់ពេលនេះ ជាមួយនឹងសីតុណ្ហភាពកើនឡើង ដល់១១៥អង្សាហ្វារិនហៃ ស្មើនឹង៤៦អង្សាសេ នៅក្នុងសប្តាហ៍នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា