ព័ត៌មានអន្តរជាតិ

ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអ៊ីរ៉ង់ ត្រូវបានបញ្ចប់ លទ្ធផលនឹងត្រូវបង្ហាញ ក្នុងឆាប់ខាងមុខនេះ

AFP

តេហេរ៉ង់៖ ការបោះឆ្នោតត្រូវ បានចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រនេះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសអ៊ីរ៉ង់ ដែលក្នុងនោះអ្នកកែទម្រង់ Masoud Pezeshkian និងជានាយកប្រតិបត្តិលោក Saeed Jalili ក៏បានចូលរួមប្រកួតប្រជែងដណ្តើម តំណែងប្រធានាធិបតីនេះផងដែរ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីរ៉ង់លោក Ahmad Vahidi បានអំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ទៅការិយាល័យបោះឆ្នោត និងបោះឆ្នោតរបស់ពួកគេនៅព្រឹកព្រលឹមនៃថ្ងៃនេះ ដោយកត់សម្គាល់ថាការិយាល័យបោះឆ្នោតសរុបចំនួន ៥៨,៦៣៨ ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស។

ការបោះឆ្នោតដែលបានចាប់ផ្តើមនៅម៉ោង ៨ ព្រឹក ម៉ោងក្នុងស្រុក ហើយនឹងបន្តរហូតដល់ម៉ោង ៦ល្ងាច និងអាចត្រូវបានបន្ថែមដោយក្រសួងមហាផ្ទៃប្រសិនបើចាំបាច់។

បេក្ខជន​ដែល​មាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ ​នៅ​ចុង​បញ្ចប់​នៃ​ការ​បោះ​ឆ្នោត​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​បន្ទាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានបោះឆ្នោតនៅការិយាល័យបោះឆ្នោត ចល័តមួយក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ភ្លាមៗ បន្ទាប់ពីចាប់ផ្តើមដំណើរការបោះឆ្នោត៕
ប្រែសម្រួល ឈូក បូរ៉ា 

To Top