ការប្រកួតពានរង្វាន់អឺរ៉ូឆ្នាំ២០២៤បានឈានចូលមកដល់វគ្គ៤ក្រុមចុងក្រោយហើយក្រោយលទ្ធផលនៃការប្រកួតទាំង២គូយប់មិញរវាងក្រុមអង់គ្លេសប៉ះស្វីសនិងហូឡង់ប៉ះតួគី។
ជាលទ្ធផលទាំងហូឡង់និងអង់គ្លេសបានចាប់ដៃគ្នាឡើងទៅវគ្គបន្ទាប់។អង់គ្លេសយកឈ្នះស្វីសដោយបាល់កាត់សេចក្តី១១ម៉ែត្រទោះបីជាបានរកគ្រាប់បាល់បានត្រឹមម្នាក់១គ្រាប់ប៉ុណ្ណោះនៅបញ្ចប់ការប្រកួតខណៈដែលហូឡង់អាចយកឈ្នះតួគីក្នុងលទ្ធផល២ទល់នឹង១។
តាមកាលវិភាគក្រុមអង់គ្លេសនិងក្រុមហូឡង់នឹងត្រូវប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះនៅយប់ថ្ងៃទី១១ខែកក្កដាខាងមុខនេះនៅវេលាម៉ោង២ព្រឹក។
ដោយឡែកមួយគូទៀតរវាងក្រុមអេស្បាញនិងត្រូវប៉ះបារាំងនៅយប់ថ្ងៃទី១០ខែកក្កដានៅវេលាម៉ោង២យប់ដូចគ្នា៕
ប្រែសម្រួល៖ស៊ុនលី
