រ៉ូម៖ រដ្ឋាភិបាលអ៊ីតាលី បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេស ដោយសារវីរុសថ្មីនេះ គឺមានចំនួនលើសពី ៥០០០ នាក់ ដែលជាតួលេខខ្ពស់បំផុត នៅលើពិភពលោក ខណៈដែលមានការបញ្ជាក់ថា មានការឆ្លងជាង ៥៩.០០០ នាក់។
ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ កើនឡើង ៦៥១ ដល់ ៥.៤៧៦ នាក់ ហើយករណីឆ្លងវីរុសនេះ មានចំនួន ៥៩.១៣៨ គិតត្រឹមថ្ងៃអាទិត្យ កើនឡើង ៥.៥៦០ ពីថ្ងៃមុន។
ចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងដល់ ៣.៤០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ដែលជាចំនួនខ្ពស់បំផុត នៃប្រទេសចិនដីគោក ដែលជាកន្លែង ដែលរបាយការណ៍ដំបូង នៃវីរុសកូរ៉ូណានេះ៕ ដោយ ៖ ឈូក បូរ៉ា