ព័ត៌មានអន្តរជាតិ

អាមេរិកអះអាងថា ប្រជាធិបតេយ្យ គឺជាការគម្រាមកំហែងធំ ជាងគេ សម្រាប់ប្រទេសរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានច្រានចោលការអំពាវនាវ របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov សម្រាប់ការដោះស្រាយ រកមូលហេតុ ឫសគល់ នៃជម្លោះអ៊ុយក្រែន ដោយលើកហេតុផលថា ទីក្រុងមូស្គូភ័យខ្លាច ដោយខុសច្បាប់នូវ លទ្ធិប្រជាធិបតេយ្យ ដែលដំណើរការ នៅក្នុងទីក្រុងគៀវ។

លោក Lavrov បាននិយាយនៅ ឯក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ ដោយពណ៌នា អំពីសកម្មភាពយោធា របស់រុស្ស៊ីនៅអ៊ុយក្រែនថា ជាផលវិបាក នៃការគំរាមកំហែងផ្នែកសន្តិសុខដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

លោក Miller បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ របស់ក្រសួងការបរទេសថា៖បញ្ហាជាមួយនឹងការរៀបចំពីរដ្ឋមន្ត្រីការបរទេសគឺថា គ្មាននរណាម្នាក់នៅអឺរ៉ុប ដែលគំរាមកំហែងដល់ប្រទេសរុស្ស៊ីទេ ។ លោក​បាន​ទទូច​ថា គ្មាន​ការ​គំរាម​កំហែង​ខាង​យោធា​មក​លើ​រុស្ស៊ី​ពី​ណាតូ​ឡើយ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​គំរាម​យក​ទឹកដី​រុស្ស៊ី​ដែរ ។

អ្វី​ដែល​រុស្ស៊ី​មើល​ឃើញ​ថា​ ជា​ការ​គំរាម​កំហែង​នោះ ​គឺ​លទ្ធិប្រជាធិបតេយ្យ​ ដែល​ដំណើរការ​នៅ​តាម​ព្រំដែន​របស់​ខ្លួនប៉ុណ្នោះ។ ហើយនោះមិនមែនជាទិដ្ឋភាព ស្របច្បាប់ទេនេះបើយោងតាមការបញ្ជាក់ បន្ថែមដោយលោក Miller។

យ៉ាងណាក្តីលោកMiller មិន​បាន​បញ្ជាក់​ថា​ប្រទេស​ណា​ ដែល​លោក​បាន​ចាត់​ទុក​ថា ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​មុខងារ​នោះ​ទេហើយ មន្ត្រីអាមេរិកជាច្រើននាក់ និងអ្នកវិភាគនយោបាយបរទេសបានពណ៌នា អ៊ុយក្រែនបែបនោះកាលពីអតីតកាលមកផងដែរ ជាពិសេសបន្ទាប់ពីរដ្ឋប្រហារឆ្នាំក្រោយឆ្នាំ ២០១៤ ដែលគាំទ្រ ដោយសហរដ្ឋអាមេរិកនៅទីក្រុងគៀវ៕

ប្រែសម្រួល៖ស៊ុនលី

To Top