ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើក បំផ្ទុះអត្តឃាត នៅក្បែរស្ថាន កុងស៊ុលអាមេរិក នៅទីក្រុង តែលអាវីវ របស់អ៊ីស្រាអែល

AFP

បរទេស៖ ការផ្ទុះមួយបានធ្វើឱ្យ មនុស្សយ៉ាងហោចណាស់ ៧នាក់រងរបួស នៅក្នុងតំបន់ក្បែរស្ថានកុងស៊ុល សហរដ្ឋអាមេរិកក្នុងក្រុង តែលអាវីវ ប្រទេសអ៊ីស្រាអែល នៅព្រឹកថ្ងៃសុក្រនេះ ។ យោងតាមកាសែត Times of Israel បានឲ្យដឹងថា បុរសម្នាក់ អាយុ៣០ឆ្នាំ និងស្ត្រីម្នាក់អាយុ២០ឆ្នាំ បានរងរបួសដោយអំបែងគ្រាប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកផ្សេងទៀតរងរបួសស្រាល ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសាក្សីដែលឃើញផ្ទាល់ភ្នែក ក៏ដូចជាកាមេរ៉ាសុវត្ថិភាព និងវីដេអូកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានផ្សព្វផ្សាយនៅលើអ៊ីនធឺណិត គឺការបំផ្ទុះនេះបានកើតឡើងមុនដោយសំឡេងផ្ទុះខ្លាំង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានសរសេរថា ប៉ូលីសអ៊ីស្រាអែល ជាច្រើននាក់ កំពុងស្ថិតនៅកន្លែងកើតហេតុ ដោយសិក្សាពីគ្រាប់ និងកំទេចកំទី ដើម្បីកំណត់ថាតើការផ្ទុះនេះ បណ្តាលមកពីយន្តហោះគ្មានមនុស្សបើក ឬយ៉ាងណា។

កាសែត Times of Israel បានសរសេរថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងស៊ើបអង្កេតការផ្ទុះ ដែលខ្លួនសង្ស័យថាបណ្តាលមកពី “គោលដៅពីលើអាកាស” ដែលជាពាក្យយោធា ដែលវាប្រើសម្រាប់យន្តហោះគ្មានមនុស្សបើក ដោយបន្ថែមថា គ្មានស៊ីរ៉ែន ដែនអាកាសត្រូវបានគេឮមុន ពេលការផ្ទុះនោះទេ។

ប៉ូលីសបាននិយាយថា ការផ្ទុះបានកើតឡើងនៅលើអាកាស ហើយសំឡេងបានទៅដល់ទីប្រជុំជន ក្បែរនោះ។ លោក Haaretz បានដកស្រង់សម្តី ប៉ូលិសថា៖ «ការផ្ទុះនេះទំនងជាកើតឡើង នៅរយៈកម្ពស់មួយ»។ “យើងនៅមិនទាន់ដឹងថាវាជាអ្វីទេ។ ឥឡូវនេះយើងកំពុងសម្អាតតំបន់នេះ មានអ្នកមានសំណាង រត់គេចខ្លួននៅទីនេះ»៕
ប្រែសម្រួលៈ ណៃ តុលា

To Top