ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​គោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម។

សូមរំលឹកថា លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការ​ មជ្ឈឹម​បក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានទទួលមរណភាព នៅអាយុ ៨០ឆ្នាំ ដោយសាររោគាពាធ ក្នុងទីក្រុងហាណូយ៕

To Top