នៅប៉ុន្មានថ្ងៃ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គ លើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ គណៈប្រតិភូ ដែលបង្កើតឡើង ដោយអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃសហគ្រាសអាមេរិក ដូចជា ក្រុមហ៊ុន FedEx ក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន Apple និងក្រុមហ៊ុន Boeing ជាដើមបានមកបំពេញទស្សនកិច្ច នៅប្រទេសចិន ។ មានការវិភាគលើកឡើងថា គណៈប្រតិភូ នៃអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃសហគ្រាសអាមេរិក មកបំពេញទស្សនកិច្ច នៅប្រទេសចិន នៅពេលនេះ បានបង្ហាញថា ពួកគេសង្ឃឹមចង់ឈ្វេងយល់ ពីការរៀបចំចាត់ចែង គោលនយោបាយ អំពីការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត របស់ចិន ហើយរំពឹងថា អាចក្តាប់ជាប់ឱកាសឈ្នះ-ឈ្នះបាន ។
បើមើលពីពេលវេលាអាចឃើញថា ការមកបំពេញទស្សនកិច្ច នៅប្រទេសចិន របស់គណៈប្រតិភូ អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃសហគ្រាសអាមេរិក លើកនេះពិតជា “ចំពេលល្អណាស់” ។ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ បានគ្រោងផែនការគោលថ្មី នៃកំណែទម្រង់ និងការបើកទូលាយ របស់ចិន ហើយបង្ហាញពីការប្តេជ្ញាចិត្ត ស្តីពីការពង្រីកការបើកទូលាយ ចំពោះអន្តរជាតិផងដែរ ។ ដូចពួកគេបានថ្លែងថា ស្វាគមន៍កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ បញ្ចេញសញ្ញាដ៏សំខាន់ ស្តីពីការធ្វើកំណែទម្រង់ ឱ្យមានភាព ស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ ថែមមួយកម្រិតទៀត រំពឹងថា កិច្ចប្រជុំពេញអង្គនឹងជំរុញ កំណែទម្រង់ខាងសេដ្ឋកិច្ច និងការពង្រីក ការបើកទូលាយជុំថ្មី ដើម្បីទាក់ទាញការវិនិយោគបរទេស ជានិរន្តរភាពឱ្យបានច្រើន ។
តាមទិន្នន័យថ្មីបំផុត បង្ហាញ ឱ្យដឹងថា សេដ្ឋកិច្ចចិនបានបន្តនិន្នាការ ទៅរកភាពល្អប្រសើរឡើងវិញ ពោលគឺ ផលិតផលក្នុងស្រុកសរុប នៃប្រទេសចិន នៅឆមាសទីមួយ ឆ្នាំនេះ បានឡើងដល់៦១,៧ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ។ ពេលថ្មីៗ ចុងក្រោយនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានដំឡើងការប៉ាន់ប្រមាណ ចំពោះល្បឿនកំណើនសេដ្ឋកិច្ច នៅឆ្នាំនេះរបស់ចិន ដោយសម្គាល់ ឃើញថា អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី នៅអាស៊ីដែលមានប្រទេសចិន ជាដើមជាតំណាង នៅតែជាក្បាលម៉ាស៊ីន ដ៏សំខាន់នៃកំណើន សេដ្ឋកិច្ចសកលដដែល ។ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០បានគូសបញ្ជាក់ថា នឹងសម្រេចបាន នូវគោលដៅ អភិវឌ្ឍន៍ នៃសេដ្ឋកិច្ចនិង សង្គមពេញមួយឆ្នាំយ៉ាងមុតមាំ មិនងាករេ គឺដោយសារមានមូលដ្ឋាន បែបនេះ បានជាអ្នកទទួលខុសត្រូវ នៃសហគ្រាសអាមេរិកដែលមក បំពេញទស្សនកិច្ចនៅប្រទេសចិនមានជំនឿចិត្តកាន់តែខ្លាំង ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការ ។
សូមមើលទីផ្សារទ្រង់ទ្រាយធំសិន ។ តាមការព្យាករណ៍ រាល់ពេលអត្រាធ្វើនគរូបនីយកម្ម របស់ចិនកើនឡើង១ភាគរយ ក៏អាចជំរុញការវិនិយោគថ្មីក្នុងតម្លៃ ប្រហែល១សែន៤ម៉ឺនលានដុល្លារ អាមេរិក និងការប្រើប្រាស់ថ្មីក្នុងតម្លៃ២ម៉ឺន៨ពាន់លានដុល្លារអាមេរិក ។ រាល់ពេលសមាមាត្រ នៃក្រុមមនុស្សចំណូល មធ្យមកើនឡើង១ភាគរយ នោះនឹងបង្កើនការចំណាយខាង ការប្រើប្រាស់ជាង១សែន៥ម៉ឺនលានដុល្លារ អាមេរិកជារៀងរាល់ឆ្នាំ ។
ក្រឡេកមើលកិច្ចសហប្រតិបត្តិការ អន្តរជាតិ ។
កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានបញ្ចេញសញ្ញាដ៏ច្បាស់លាស់ថា ចិននឹងតភ្ជាប់នឹងក្រឹត្យក្រម ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលមានស្តង់ដារខ្ពស់អន្តរជាតិដោយម្ចាស់ការ ដើម្បីសម្រេច បាននូវឯកភាពគ្នានិងភាពស៊ីសង្វាក់គ្នាខាងបទប្បញ្ញត្តិ ការគ្រប់គ្រងនិងស្តង់ដារក្នុងវិស័យការពារកម្មសិទ្ធិ ស្តង់ដារបរិស្ថាន ធុរកិច្ចអេឡិចត្រូនិក និងហិរញ្ញវត្ថុជាដើម ។
តំណាងនៃមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មអាមេរិក ដែលមកបំពេញទស្សនកិច្ច នៅប្រទេសចិនលើកនេះបានគូសបញ្ជាក់ថា រំពឹងទុកធ្វើឱ្យកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍបៃតង សុខាភិបាល អប់រំនិងវប្បធម៌មនុស្សជាតិ ជាដើមរវាងភាគីទាំងពីរមានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ។
អ្នកផងទាំងពួងក៏បានឃើញចំណុចជាគន្លឹះ ពីការបំពេញទស្សនកិច្ចនៅប្រទេសចិន នៃគណៈប្រតិភូអ្នកទទួលខុសត្រូវ នៃសហគ្រាសអាមេរិកថា ចិនប្រឆាំងនឹងការផ្តាច់ទំនាក់ទំនង និងខ្សែសង្វាក់ជាប់រហូតមក ផ្តួចផ្តើមឱ្យទទួលការអភិវឌ្ឍជាមួយគ្នា ។ នេះគឺសម្របទៅតាមក្បួនច្បាប់សេដ្ឋកិច្ច ហើយក៏សមស្រប នឹងផលប្រយោជន៍របស់សហគ្រាសអាមេរិកផងដែរ ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិក នាពេលថ្មីៗនេះបានឱ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Joe Biden រក្សាទុកវិធានការបន្ថែមពន្ធគយក្នុងសម័យកាលរដ្ឋាភិបាលលោកត្រាំ ជនជាតិអាមេរិកនៅតែបង់ថ្លៃខ្ពស់ ចំពោះទំនិញប្រភេទស្បែកជើង កាបូបវ៉ាលីសនិងមួកដដែល ។ នេះបានបញ្ជាក់ម្តងទៀតថា “ការផ្តាច់ទំនាក់ទំនង និងខ្សែសង្វាក់”នឹងមិនអាចនាំមកនូវផលប្រយោជន៍អ្វីឡើយ ។
ទីផ្សារធំរបស់ចិនគឺជាកាលានុវត្តភាព នៃពិភពលោក ។ នៅពេលអនាគត ទន្ទឹមនឹងការអនុវត្តជាក់ស្តែង ជាបន្តបន្ទាប់នូវវិធានការកំណែទម្រង់ ដ៏សំខាន់ជាង៣០០ផ្នែកដែលបានលើកឡើងក្នុងឯកសារ នៃកិច្ចប្រជុំពេញអង្គ កម្លាំងរស់រវើកនៃទីផ្សាររបស់ចិននឹងត្រូវបំផុសជាបន្តបន្ទាប់ ដែលនឹងបំពេញបន្ថែមកម្លាំងចលករ ដល់ការធ្វើទំនើបកម្ម តាមបែបផែនចិន ហើយក៏ផ្តល់លំហអភិវឌ្ឍន៍ កាន់តែទូលំទូលាយដល់សហគ្រាស នៃប្រទេសនានាដែលបូករួមទាំង សហគ្រាសអាមេរិកផងដែរ ៕