វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថាខ្លួនរំពឹងថានឹងមានវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២០ ដែលអាចនឹងអាក្រក់ជាងអ្វីដែលបានឃើញក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដោយមេរោគនេះមានការរំខានដល់សកម្មភាពអាជីវកម្ម និងការរឹតត្បិតចលនារបស់ប្រជាជន នៅទូទាំងពិភពលោក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីការធ្វើសន្និសិទរបស់ប្រធានហិរញ្ញវត្ថុនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗ ទាំង ២០ លោកស្រី Kristalina Georgieva ប្រធាន IMF បានលេីកឡេីងថាទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២០ គឺជា“ វិបត្តិសេដ្ឋកិច្ចយ៉ាងហោចណាស់អាក្រក់នៅពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក ឬអាក្រក់ជាងនេះ” ។
ប៉ុន្តែលោកស្រីប្រធានបានបន្ថែមថា ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន រំពឹងថានឹងមានការងើបឡើងវិញនៅឆ្នាំ២០២១៕ដោយ ឈូក បូរ៉ា