ព័ត៌មានជាតិ

គជប អនុម័តខ្លឹមសារវីដេអូអប់រំ សម្រាប់ផ្សព្វផ្សាយ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ មានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារវីដេអូអប់រំដែលអគ្គនាយកដ្ឋានជំនាញ បានផលិតរួចសម្រាប់ផ្សព្វផ្សាយ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

អង្គប្រជុំ គ.ជ.ប ដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ បានពិនិត្យលើខ្លឹមសារវីដេអូអប់រំដែលបានផលិតរួច និងពិភាក្សា ម្តងមួយរឿងៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១.      ឯកភាពលើខ្លឹមសារវីដេអូចម្រៀងកាយវិការ ចំនួន ៣បទ រួមមាន៖

–         បទទី១ “បញ្ជីបោះឆ្នោតចុងក្រោយ”

–         បទទី២ “ឆ្នាំនេះខ្ញុំទៅចុះឈ្មោះបោះឆ្នោត”

–         បទទី៣ “បញ្ជីបោះឆ្នោតដំបូងបិទផ្សាយហើយ”។

២.      ឯកភាពលើខ្លឹមសារវីដេអូគំនូរជីវចល ចំនួន ៣រឿង រួមមាន៖

–         រឿងទី១ “ឆ្នាំ២០២៤ ខ្ញុំត្រូវទៅចុះឈ្មោះបោះឆ្នោត”

–         រឿងទី២ “ផ្ទេរឈ្មោះបោះឆ្នោតមកឃុំ ថ្មី”

–         រឿងទី៣ “យើងទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង”។

៣.      កែសម្រួលរូបភាពរឿងទី១ និងឯកភាពលើខ្លឹមសារវីដេអូរឿងអប់រំខ្លី រួមមាន៖

–         រឿងទី១ “សារៈសំខាន់នៃការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ”

–         រឿងទី២ “ខ្ញុំមិនធ្លាប់ចុះឈ្មោះបោះឆ្នោតទេ”

–         រឿងទី៣ “ឈ្មោះរបស់ខ្ញុំនៅក្នុងបញ្ជីបោះឆ្នោតដំបូងត្រឹមត្រូវហើយ”។

៤.      ឯកភាពលើខ្លឹមសារវីដេអូខ្នាតវែង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ        បោះឆ្នោត ឆ្នាំ២០២៤។

៥.      ឯកភាពលើខ្លឹមសារវីដេអូមានចំណងជើងថា ដុកទ័រវ៉ូត (Dr. Vote)។

To Top