ព័ត៌មានអន្តរជាតិ

ក្រុងគៀវ ទទួលស្គាល់ថា មានអាវុធខុសច្បាប់ រាប់សិបលាន កំពុងចរាចរក្នុងប្រទេស

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋក្រសួងមន្ត្រីមហាផ្ទៃ លោក Bogdan Drapaty បាននិយាយថា អាវុធខុសច្បាប់ រាប់សិបលានដើមកំពុងចរាចរ ក្នុងប្រទេសអ៊ុយក្រែន ហើយរដ្ឋាភិបាល ទីក្រុងគៀវ ឥឡូវនេះកំពុងព្យាយាមធ្វើឱ្យស្ថានការណ៍ស្ថិតនៅក្រោមការគ្រប់គ្រង។

មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើការកត់សម្គាល់នៅលើទូរទស្សន៍ អ៊ុយក្រែនកាលពីថ្ងៃសុក្រ ដោយជំរុញផែនការ ដោះស្រាយបញ្ហាអាវុធខុសច្បាប់ ដ៏ធំនៅក្នុងប្រទេស ដែលត្រូវបានអនុម័តដោយសភា របស់ប្រទេសកាលពីដើមឆ្នាំនេះ។

រដ្ឋមន្ត្រីបាននិយាយថា ខណៈដែលចំនួនពិតប្រាកដ នៃអាវុធខុសច្បាប់ដែលកាន់កាប់ ដោយជនជាតិអ៊ុយក្រែន គឺមិនត្រូវបានគេដឹង វាទំនងជាមានចន្លោះពី២ទៅ៥ លានបំណែក នៃអាវុធសម្រាប់យោធា ។

លោកDrapaty បានពន្យល់ថា សព្វាវុធដែលត្រូវបានកាន់កាប់ដោយខុសច្បាប់រួមមានទាំងការរកឃើញដោយជនស៊ីវិលនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាអាវុធដែលផ្តល់ដោយអាជ្ញាធរអ៊ុយក្រែនដោយខ្លួនឯងនៅក្នុងថ្ងៃដំបូងនៃជម្លោះជាមួយរុស្ស៊ីហើយ លោក​បន្ត​ថា ដើម្បី​ជៀសវាង​បញ្ហា​ផ្លូវ​ច្បាប់ ពលរដ្ឋ​ត្រូវ​ចុះ​បញ្ជី​អាវុធទាំងនោះ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។

លោកបានបន្ថែមថា នៅពេលដែលច្បាប់អាជ្ញាសឹកបញ្ចប់ ពលរដ្ឋនឹងមានពេល៩០ថ្ងៃ ដើម្បីប្រគល់អាវុធដែលបានទទួល ពីអាជ្ញាធរអ៊ុយក្រែនត្រឡប់ទៅរដ្ឋវិញហើយ លោក​បាន​សង្កត់​ធ្ងន់​ថា អាវុធ​ដែល​ទទួល​បាន​ក្នុង​បែប​នេះ​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​អ៊ុយក្រែនទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top