ភ្នំពេញ៖ លោក ឃួង ស្រេង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ បានសម្តែងការអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីឧកញ៉ា អ៊ាន អេឡែន និងលោកយិន សារ៉ាន់ ព្រមទាំងក្រុមគ្រួសារ ដែលបានផ្តល់ទីតាំង សណ្ឋាគារ សែន ហាន ដែលមានអាស័យដ្ឋាន សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាកន្លែងពិនិ្យ ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ១៩ ។