ព័ត៌មានជាតិ

ផ្ទះជាប់របងគ្នា ទំនាស់ពាក្យសំដីគ្នា តិចតួច ជនបង្កទាញដាវកាប់ ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលកោះជុំ ចាប់ឃាត់ខ្លួនបញ្ជូន មកកាន់អធិការដ្ឋាន នគរបាល ស្រុកកណ្តៀង ចាត់ការបន្តទៅតាមនិតិវិធី ដោយមូលហេតុជន បង្កបានប្រើហឹង្សា ដោយចេតនាទាញដាវកាប់ ទៅលើជនរងគ្រោះបណ្តាល អោយរងរបួសធ្ងន់ ដៃខាងឆ្វេងកាលពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៤ ដោយសារទំនាស់ពាក្យ សំដីនិងគ្នាបន្តិចបន្តួច ។

ជនបង្ក និង ជនរងគ្រោះមានផ្ទះជាប់របងនិងគ្នាស្ថិតនៅភូមិគៀន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
បើតាមរបាយការណ៍របស់ផែនការ ងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន នោះមានឈ្មោះស៊ុយ សូយ ភេទប្រុសអាយុ ៦៣ ឆ្នាំរស់នៅភូមិគៀន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ចំណែកជនរងគ្រោះ មានឈ្មោះហង្ស សេងហាន ភេទប្រុសអាយុ ៤២ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចនគរបាល កំពុងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី៕

To Top