បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសចិន បានប្រកាសបិទជាផ្លូវការ នូវកម្មវិធីស្មុំកូនអន្តរជាតិ របស់ខ្លួនឬហៅថា international adoption program។
ការសម្រេចចិត្តនេះកើតឡើង ចំពេលដែលគ្រួសារអាមេរិក រាប់រយគ្រួសារបានដាក់ពាក្យ សុំជាបន្តទទួលយកកូនជនជាតិចិន នេះបើយោងតាមសារព័ត៌មាន Associated Press (AP)។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួង បាននិយាយក្នុងការប្រកាស ជាផ្លូវការដំបូងអំពីការផ្លាស់ប្តូរច្បាប់ហើយបានបញ្ជាក់បែបនេះថា ៖ ក្រៅពីការស្មុំកូន ពីសាច់ញាតិហើយនោះ ប្រទេសចិនក៏នឹងមិនបញ្ជូនកូន ទៅបរទេសដើម្បីសុំឲ្យគេចិញ្ចឹមទៀតនោះដែរ ដែលនេះស្របតាមស្មារតី នៃកតិកាសញ្ញាអន្តរជាតិដែលពាក់ព័ន្ធ។
គួរឲ្យដឹងដែរថា ក្នុងរយៈពេលបីទស្សវត្សរ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកគឺជាគោលដៅទូទៅ និងធំបំផុតសម្រាប់ការសុំកូន នៅក្រៅប្រទេស របស់ជនជាតិចិន។
រំលឹកឡើងវិញកាលពីឆ្នាំ ២០០៧ ទីក្រុងប៉េកាំងបានពង្រឹងដំណើរ ការពិនិត្យសុខភាព សម្រាប់អ្នកសុំកូនបរទេស ដោយសង្កត់ធ្ងន់លើរបៀបរស់នៅគ្រួសារ និងអាយុ ហើយទទួលយកតែពាក្យ សុំពីគូស្វាមីភរិយា ដែលស្រលាញ់ភេទ ដូចគ្នាប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
