ព័ត៌មានអន្តរជាតិ

សារព័ត៌មានរដ្ឋ ៖ ចិននឹងតម្លើងអាយុចូលនិវត្តន៍ ទៅតាមប្រភេទការងារ

VN Express

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ចិន ស៊ិនហួ បានរាយការណ៍ថា ប្រទេសចិនបានឱ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននឹងបង្កើនអាយុចូលនិវត្តន៍របស់ប្រជាជនជាបណ្តើរៗ ខណៈពេលដែលប្រទេសនេះប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្តដែលកំពុងកើនឡើង និងចំនួនប្រជាជនវ័យចំណាស់។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា “អាយុចូលនិវត្តន៍តាមច្បាប់សម្រាប់កម្មករជាបុរសនឹងត្រូវពន្យារជាបណ្តើរៗពី ៦០ ឆ្នាំទៅ ៦៣ ឆ្នាំ” ដែលជាការសម្រេចចិត្តរបស់មន្ត្រីក្រុងប៉េកាំង និងត្រូវបានចែករំលែកដោយស៊ីនហួ។

សម្រាប់ស្ត្រីកម្មករ អាយុចូលនិវត្តន៍នឹងត្រូវបានបន្ថែម “ពី ៥០ឆ្នាំ ឬ ៥៥ ឆ្នាំ ទៅ ៥៥ឆ្នាំ និង ៥៨ ឆ្នាំ” អាស្រ័យលើប្រភេទការងារ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ផ្សាយថា​ អាយុ​ចូល​និវត្តន៍​នឹង​ចាប់​ផ្តើម​បង្កើន​ជា​បណ្តើរៗ​ក្នុង​រយៈ​ពេល ១៥ឆ្នាំ ​ចាប់​ពី​ឆ្នាំ២០២៥។

បើតាមសារព័ត៌មានចិន ស៊ិនហួ បានឱ្យដឹងថា “ចាប់ពីឆ្នាំ ២០៣០ គឺឆ្នាំអប្បបរមានៃការរួមចំណែកសោធននិវត្តន៍ជាមូលដ្ឋានដែលតម្រូវឱ្យទទួលបានអត្ថប្រយោជន៍ប្រចាំខែ គឺនឹងត្រូវបានដំឡើងជាបណ្តើរៗពី ១៥ ឆ្នាំទៅ ២០ ឆ្នាំក្នុងល្បឿននៃការកើនឡើងចំនួនប្រាំមួយខែជារៀងរាល់ឆ្នាំ” ។

ច្បាប់ថ្មីនេះក៏នឹងអនុញ្ញាតឱ្យប្រជាជនចិន “ពន្យារពេលចូលនិវត្តន៍ទៅថ្ងៃក្រោយ ប្រសិនបើពួកគេឈានដល់កិច្ចព្រមព្រៀងជាមួយនិយោជក”៕

ប្រែសម្រួលៈ ណៃ តុលា

To Top