ព័ត៌មានអន្តរជាតិ

Update៖ ចិន ថ្កោលទោសទៅលើនាវាចម្បាំងអាល្លឺម៉ង់ ឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់

Afp

ប៉េកាំង៖ កាលពីថ្ងៃសៅរ៍ យោធារបស់ប្រទេសចិន បានថ្កោលទោសការបញ្ជូននាវាកងទ័ពជើងទឹកអាល្លឺម៉ង់ចំនួន ២គ្រឿង ដែលបានឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ដោយបានលើកឡើងថា វាបានបង្កើនហានិភ័យសន្តិសុខ និងបានបញ្ជូនសញ្ញា “ខុស” ។ 

ដោយបានបន្ថែមថា កងកម្លាំងចិន បានត្រួតពិនិត្យ និងព្រមាននាវាទាំងនោះ ។
ប្រទេសចិន ដែលបានអះអាងថា ការគ្រប់គ្រងកោះតៃវ៉ាន់តាមបែបប្រជាធិបតេយ្យថា ខ្លួនឯងអនុវត្តអធិបតេយ្យភាព និងយុត្តាធិការលើច្រកសមុទ្រនោះ ។

គេបានដឹងថា ទាំងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ បានឲ្យដឹងថា ច្រកសមុទ្រ ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ ដែលឆ្លងកាត់ប្រហែលពាក់កណ្តាលនៃនាវាកុងតឺន័រពិភពលោកឆ្លងកាត់ គឺជាផ្លូវទឹកអន្តរជាតិ ។

បញ្ជាការប្រចាំភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានឲ្យដឹងថា ការឆ្លងកាត់របស់នាវាទាំង ២ គ្រឿងនោះ គឺជានាវាចម្បាំង និងនាវាផ្គត់ផ្គង់ គឺជា “ការបំភាន់ភ្នែកដល់សាធារណជន” ហើយបានឲ្យដឹងថា កងទ័ពជើងទឹក និងអាកាសរបស់ខ្លួនបានត្រួតពិនិត្យ និងព្រមានពួកគេពេញមួយទំហឹង ។

បញ្ជាការខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អាកប្បកិរិយារបស់ភាគីអាល្លឺម៉ង់ គឺបង្កើនហានិភ័យសន្តិសុខ និងបញ្ជូនសញ្ញាខុស ។ កងទ័ពប្រចាំភូមិភាគមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ហើយនឹងប្រឆាំងដាច់ខាតរាល់ការគំរាមកំហែង និងការបង្កហេតុផ្សេងៗ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top