ព័ត៌មានអន្តរជាតិ

លោក Wang Yi អញ្ជើញចូលរួមសកម្មភាព ប្រកាសពីប្រធានបទប្រតិបត្តិការរបស់ចិន៖ “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គាំទ្រសកលខាងត្បូង”

ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញចូលរួមសកម្មភាពប្រកាស ពីប្រធានបទប្រតិបត្តិការរបស់ចិន៖ “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គាំទ្រសកលខាងត្បូង” នៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

លោក Wang Yi បានថ្លែងថា ការធ្វើទំនើបកម្មរបស់ពិភពលោក មិនអាចបោះបង់ចោលប្រទេសណាមួយទេ ការគាំទ្រការអភិវឌ្ឍនិងការស្តារឡើងវិញ នៃបណ្តាប្រទេសសកលខាងត្បូង គឺជាទិសដៅជាអាទិភាព នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។
ប្រទេសចិនកំពុងអនុលោមតាម ផែនការគោលនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ កំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងពង្រីកការបើកចំហ ដោយកម្រិតខ្ពស់ចំពោះបរទេស ដើម្បីនាំមកនូវឱកាសថ្មី និងកម្លាំងចលករថ្មីសម្រាប់ “សកលខាងត្បូង” និងការធ្វើទំនើបកម្មរបស់ពិភពលោក។

ចិនរីករាយរួមជាមួយភាគីនានា ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ កិច្ចសហប្រតិបត្តិការនៃ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ដើម្បីឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្ម ផ្តល់ផលប្រយោជន៍ដល់ប្រទេសនីមួយៗ និងប្រជាជនគ្រប់រូប ៕

To Top