ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីលីបង់៖ ការវាយប្រហារដោយអ៊ីស្រាអែល បានធ្វើឲ្យជាងមួយលាននាក់ភៀសខ្លួន ពីកន្លែងរស់នៅ

RT News

    បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ លោក Najib Mikati បានប៉ាន់ប្រមាណថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើកន្លែងរបស់ក្រុម Hezbollah នៅក្នុងប្រទេសលីបង់ បានបង្ខំមនុស្សប្រហែលមួយលាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសំបែងរបស់ពួកគេ។

    លោកនាយករដ្ឋមន្ត្រីរូបនេះក៏​បាន​អះអាងដែរ​ថា វិសាលភាព​នៃ​ការ​ភៀសខ្លួនលើកនេះ​គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេសឡើយ។

    គួរឲ្យដឹងដែរថាអ៊ីស្រាអែល និងក្រុមហេសបូឡាបានផ្ទុះអាវុធជាបន្តបន្ទាប់ ចាប់តាំងពីអតីតបានបើកប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងការលុកលុយ ដ៏សាហាវរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។

    អ៊ីស្រាអែល​បាន​បង្កើន​យុទ្ធនាការ​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ស៊ីអ៊ីត​ យ៉ាង​ធ្ងន់ធ្ងរ​នៅ​ដើមខែ​នេះ ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​រង​របួស​ក្នុង​ប្រតិបត្តិការ​បំផ្លិចបំផ្លាញ​ដែល​ផ្តោត​លើ ​ឧបករណ៍​ទំនាក់ទំនង​ដៃ​របស់​ក្រុមផងដែរ។

    ការវាយប្រហារនេះ​ត្រូវ​បានធ្វើឡើង​បន្ត​ ដោយ​រលក​នៃ​ការ​វាយ​ប្រហារ ​តាម​អាកាស​ដែល​ជា​ផ្នែក​មួយ​នៃ ប្រតិបត្តិការ​ព្រួញ​ខាងជើងឬ Operation Norther Arrows របស់​កងកម្លាំង​ការពារ​អ៊ីស្រាអែល ហើយជាលទ្ធផល យោងតាមអាជ្ញាធរសុខាភិបាលលីបង់ សកម្មភាពរបស់អ៊ីស្រាអែលបានឆក់យក ជីវិតមនុស្សយ៉ាងហោចណាស់ ១.៣០០នាក់មកហើយ៕

    ប្រែសម្រួល៖ស៊ុនលី

    To Top